តារា​សម្ដែង​ប្រុស​រូប​សង្ហា​លោក Paing Takhon ត្រូវបាន​ចាប់ខ្លួន​ដោយ​របប​យោធា​ភូមា​នៅ​ព្រឹក​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ រហូតមកទល់​ពេលនេះ គេ​ទទួលដំណឹង​ថា តារា​សម្ដែង​មី​យ៉ាន់​ម៉ា​រូបនេះ នឹងត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន៣ឆ្នាំ និង​រង​ទារុណកម្ម​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ។ នេះ​ដោយ​យោងតាម​ការបញ្ជាក់​ពី​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់លោក Khin Maung Myint ប្រាប់​មក​សារព័ត៌មាន AFP។

អានអត្ថបទ ប្រុស​ស្អាត​ Paing Takhon តារា​សម្ដែង​ល្បី​ប្រចាំ​មីយ៉ាន់​ម៉ា​ ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ…

ដំណឹង​នេះ​បានធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ និង​ស្រឡាញ់​រូបលោក Paing Takhon  មាន​អារម្មណ៍​ស្លុតចិត្ត​ជាខ្លាំង ហើយ​ព្រួយបារម្ភ​ចំពោះ​សុខទុក្ខ​របស់លោក។ ថ្មីៗនេះ លោក លៀក លីដា ក៏បាន​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​តារា​ប្រុស​រូបនេះ​ផងដែរ ដោយ​លោក​គឺជា​តួឯក​ប្រុស​សំខាន់​នៅក្នុង​រឿង  «ជញ្ជាំង​ក្រហម»  ជា​រឿង​ដំបូង​ដែល​ផលិតកម្ម​ LD បាន​បោះ​ជំ​ហ៊ាន​សហការ​ជាមួយ​វណ្ណ​កម្ម​បរទេស។ លោក លៀក លីដា បាន​បង្ហោះ​រូប​របស់​តារា​សម្ដែង Paing Takhon  និង​សារ​បន់ស្រន់​ក្នុងន័យ​ជូនពរ​តារា​ប្រុស​រូបនេះ​ឱ្យ​ជួប​សំណាងល្អ និង​បាន​រួច​ផុតពី​ទារុណកម្ម​របស់​របប​យោធា​មី​យ៉ាន់​ម៉ា ថា « Miracle will happen in January 4th , hope to see you in new year , god blessing you »។

លោក Paing Takhon  និងលោក លៀក លីដា ម្ចាស់ផលិតកម្ម LD

ជាការ​ពិតណាស់ តួឯក​ប្រុស​ក្នុង​រឿង «ជញ្ជាំង​ក្រហម» របស់​ផលិតកម្ម LD លោក Paing Takhon  ទើបបាន​ចាប់​ដៃគូ​ជា​លើកដំបូង​ជាមួយ​កញ្ញា ប៉ូ គឹម​ថេ​ង​សុ​ត​ធីតា ដែលជា Miss Grand Cambodia 2021 នេះ។ ហើយ​ភាពយន្ដ​មួយ​នេះ ទើបតែ​ថត​បាន​ប្រហែល១០% តែប៉ុណ្ណោះ ក៏​ត្រូវបាន​អាក់ខាន​ទៅវិញ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ១៩ និង​បញ្ហា​តួអង្គ​ឯក​ប្រុស​រូបនេះ​ត្រូវ​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការ​រំជើបរំជួល​ដោយ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​ភូមា។ រហូតមកទល់​ពេលនេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់នៅ​ឡើយ​ទេ ពី​ដំណើរ​ការបន្ដ​ពី​ការផលិត​ភាពយន្ដ​ខ្នាត​ធំ​មួយ​នេះ។ ហ្វេ​ន​គ្រប់គ្នា បាន​បួងសួង​ឱ្យ​លោក Paing Takhon  រួច​ផុតពី​ទុក្ខទោស​ផងដែរ៕

Telegram-Troryorng
Share.