លទ្ធផលនៃការចាប់ឆ្នោតព្រឹត្តិការណ៍​កីឡា​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ AFF U23 Championship 2022 ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង​ពហុ​កីឡដ្ឋានព្រីសន៍ ក្នុង​រាជធានី​ភ្នំពេញ ខណ: កម្ពុជា ស្ថិតនៅពូល A ជាមួយ ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោត៖
ពូល A៖ កម្ពុជា, ទីម័រខាងកើត, ហ្វីលីពីន, ប្រ៊ុយណេ
ពូល B៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ឡាវ
ពូល C៖ ថៃ, វៀតណាម, សិង្ហបុរី។

គួរបញ្ជាក់ឲ្យដឹងថានេះមិនមែនជាលើកដំបូងឡើយដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំមួយនេះ ដោយយើងធ្លាប់​ទទួល​រៀនចំ​ម្តង​ហើយ​នៅ​ឆ្នាំ​២០១៩ ក្នុង​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ សម្រាប់ការប្រកួត AFF U23 Championship 2022 នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុននេះ៕

Telegram-Troryorng
Share.