បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងឧទ្ទិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ បានរៀបចំពិធីសូត្រមន្ត និងប្រគល់ផ្ទះចំនួន៩ខ្នងជូនតំណាងប្រជាពលរដ្ឋ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គៈមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម មានប្រសាសន៍ថា តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះនេះ គឺជាអតីតជាតំបន់សមរភូមិក្តៅ រវាងសង្គ្រាមកងទ័ពខ្មែរក្រហម ក្រោ យពីសមារកម្មឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ និងកងទ័ពខ្មែរក្រហមច្រើនណាស់បានរួមរស់ក្រោមដំបូលសន្តិភាពពេញលេញ ក៏ប៉ុន្តែដោយសារតំណាង និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បឹងជង្រុកនេះ ពុំបានរស់នៅប្រកដដោយសន្តិភាពពេញលេញនោះទេ ដោយសារចាញ់ឧបា យកល់ពួកប្រឆាំង រាជរដ្ឋាភិបាល។ ដែលធ្វើឲ្យមានការទំនាស់រ៉ាំរ៉ៃរឿងដីធ្លីមិនចេះចប់មិនចេះហើយជាង២០ឆ្នាំ ដោយសារមិនចូលរួម ជាមួយអាជ្ញាធរ។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាដ៏ឈ្នាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានចាត់ឲ្យឯកឧត្តម និងក្រុមការងារសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញស្ថាប័នក្នុងខេត្ត បានដោះស្រាយ បញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ និងបានបែក ចែកដីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ។ ហើយតំបន់សមរភូមិដ៏ក្តៅគគុកនេះ បានប្រែក្លាយទៅជាតំបន់កំពុងអភិវឌ្ឍន៍ ដែលមានសាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាលជាច្រើន ប៉ុស្តិ៍នគរបាល ស្រះទឹក មានផ្លូវ២០ម៉ែត្រ និង១២ម៉ែត្រ ប្រព័ ន្ធទឹកភ្លើង សំរាប់ជួយដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។

ឯកឧត្តមបន្ថែមទៀតថា នៅថ្ងៃនេះ ដើម្បីផ្តល់ជាចំណងដៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ជូនលំនៅឋានដ៏ សមរម្យ ទំហំ៤គុណ៦ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ជូនដល់តំណាងចំនួន៩នាក់ ស្មើនឹង៩ខ្នងផ្ទះ និងថវិកា៥០ម៉ឺនរៀល ក្នុងថ្ងៃឡើងគេហ ដ្ឋានផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.