ថ្មី​នេះ ខណៈ​តារា​សម្ដែង​ប្រុស​ភូមាលោក Paing Takhon បាន​គ្រង​តំណែង​បុរស​សង្ហា​លំដាប់​ទី១ នៅលើ​ពិភពលោក ខាង​អ្នកគ្រប់គ្រង​និង​រៀបចំ TC Candler  កំពុង​អំពាវនាវ​និង​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​ភូមាឱ្យមានការដោះលែង​តារា​ប្រុស​សង្ហា​រូបនេះ ឱ្យមាន​សេរី​វិញ។ បើតាម​គេ​ដឹង ស្ថាប័ន TC Candler គឺបាន​ចាប់ផ្ដើម​ចាត់​ចំណាត់ថ្នាក់​តារា​ប្រុស​ស្រី​ទូទាំង​ពិភពលោក តាំងពី​ឆ្នាំ១៩៩០ មក​ម្លេះ ហើយ​ស្ថាន​ប័ន​នេះ​ក៏មាន​ឥទ្ធិពលខ្លាំង​ក្នុងសង្គម​មហាជន​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​ផងដែរ។

ស្ថាប័ន TC Candler បានប្រគល់​តំណែង​ឱ្យ​តារា​ប្រុស​សង្ហា Paing Takhon  គ្រង​លំដាប់​ទី ១ នៃ «The 100 Most Handsome Faces of 2021» ឬ​តារា​ប្រុស​មុខ​សង្ហា​ដាច់​គេ២០២១ តែ​ជា​រឿង​អកុសល ដំណឹង​ល្អ​កើតឡើង​ស្រប​ពេលដែល​ខាង​រដ្ឋាភិបាល​ភូមា សម្រេច​កាត់ទោស​តារា​ប្រុស​រូបនេះ​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន៣ឆ្នាំ និង​រង​ទារុណកម្ម​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ។ បើតាម​សម្ដី​របស់​អ្នកតំណាង​ឱ្យ​តារា​ប្រុស Paing Takhon បាន​អះអាងថា ការពិតទៅ​សាក្សី​ដែល​អះអាងថា តារា​ប្រុស Paing Takhon មិនបាន​ចូលរួម​ក្នុង​បាត​កម្ម​ប្រឆាំងនឹង​យោធា​រដ្ឋាភិបាល​ភូមា​នោះ មាន​សុខភាព​មិនល្អ មិនអាច​ឡើង​បញ្ជា​ក់នៅ​សាល​តុលាការ​បាន ទើប​បណ្ដាលឱ្យ​អយ្យកា និង​ក្រុម​ព្រឹក្សា សម្រេច​បើក​ការស៊ើបអង្កេត​ដោយ​ខ្លួនឯង និង​បង្ហាញ​រូប​របស់​តារា​ប្រុស Paing Takhon  ក្នុង​ហ្វូង​ក្រុម​អ្នក​បាតុកម្ម​ធ្វើជា​ភ័ស្តុតាង​តែម្ដង។

ចុចអានព័ត៌មាន៖ ប្រុស​ស្អាត​ Paing Takhon តារា​សម្ដែង​ល្បី​ប្រចាំ​មីយ៉ាន់​ម៉ា​ ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ…

ស្រប​ពេលដែល​តុលាការ​ក៏បាន​សួរ​សំណួរ​ទៅកាន់​តារា​ប្រុស Paing Takhon  ថា« លោក​បាន​ចូលរួម​ក្នុង​ក្រុម​បាតុកម្ម​នោះ​ឬទេ?» ពេលនេះ​លោក​ក៏បាន​ព្រម​ទទួល​ការចោទប្រកាន់ ទើប​ធ្វើឱ្យ​តុលាការ​សម្រេច​កាត់ទោស​តាម​ចម្លើយសារភាព​របស់លោក​តែម្ដង។ ចំណែក​មេធាវី​របស់លោក Paing Takhon មិន​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​និយាយ​អ្វី​ទាំងអស់​នៅក្នុង​តុលាការ។ បើទោះបី​មានការ​សម្រេច​របស់​តុលាការ ប្រកាស​កាត់ទោស​លោក Paing Takhon ឱ្យ​ជាប់ពន្ធនាគារ​ចំនួន៣ឆ្នាំ និង​រង​ទារុណកម្ម​ដោយ​ប្រើ​កម្លាំង​ពលកម្ម​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ ក៏ប៉ុន្ដែ​មេធាវី​របស់​តារា​ប្រុស​រូបនេះ​បាន​អះអាងថា «គណៈ​ក្រុម​ព្រឹក្សា​មិនមាន​បទពិសោធន៍​ក្នុងការ​កាត់ក្ដី​ឡើយ»។

យ៉ាងណាមិញ ខាង​ស្ថាប័ន TC Candler ក៏បាន​បំផុស​ឱ្យ​មហាជន​អ្នកគាំទ្រ​លោក Paing Takhon បង្ហោះ​សារ​ជាស​កល​ថា «Free This Man » និង «Free Paing Takhon Political PRisoner in Myanmar» ដើម្បី​ទាមទារ​ឱ្យមាន​ការដោះលែង​តារា​ប្រុស​សង្ហា​រូបនេះ​ឱ្យមាន​សេរីភាព​ពេញលេញ​ឡើងវិញ៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.