“A​ ​Girl​ ​From​ ​No​ ​Where​”​ ​ឬ ​”​ក្មេង​ថ្មី​”​ ប្រែ​ពី​ចំណង​ជើង​ភាសា​ថៃ​គឺ​ជា​រឿង​ភាគ​ជា​ស៊េរី​ដ៏​ល្បីល្បាញ​ក្នុង​ស្រទាប់​អ្នក​និយម​ទស្សនា​​ ​ជា​ពិសេស​តួ​អង្គ​ ​Nanno ​ដែល​មើល​ទៅ​អាច​និយាយ​បាន​ថា​ជា​តួអង្គ​ ​Dark​ តែ​មិន​អាច​និយាយ​បាន​ថា​អាក្រក់​ព្រោះ​នាង​ជា​អ្នក​បើក​កកាយ​និង​បក​អាក្រាត​ភាព​ខ្មៅ​កខ្វក់​មនុស្ស​អាក្រក់​ ​និង​ រឿង​អាស្រូវ​នៅ​ក្នុង​ស្ថាប័ន​សិក្សា​និមួយ​ៗ​។​

ចំពោះ​រឿង​នេះ​តួអង្គ​ ​Nanno​ ​ត្រូវ​បាន​អ្នក​ទស្សនា​កោត​សរសើរ​ខ្លាំង​ចំពោះ​ ​Skill​ សម្ដែង​ដែល​មើល​ទៅ​ជួនកាល​ដូច​ជា​មនុស្ស​រោគ​ចិត្ត​ ​និង​ ​ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​ ​ពិសេស​ពេល​ខ្លះ​គួរ​ឲ្យ​ខ្លាច​ថែម​ទៀត​ផង​។​

Kitty Chicha ក្នុង​ឈុត​សិក្សា​

ថ្ងៃនេះ​ត្រយង​សូម​លើក​យក​ប្រវត្តិរូប​សង្ខេប​ខ្លះៗ​របស់​តួអង្គ​ ​Nanno ​មក​បង្ហាញ​អ្នក​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ ព្រោះ​មិន​ត្រឹមតែ​ពូកែ​នៅ​ក្នុង​រឿង​នោះ​ទេ ​តែ​ខាងក្រៅ​វិញ​ ​Nanno ​ឬ​ដែល​មាន​ឈ្មោះ​ពិត​ហៅ​ ​គិតធី​ ​ឈិឆា​ គឺ​ជា​សិស្ស​រៀន​ពូកែ​ ​និង​ខិតខំ​រៀន​ណាស់​ ​រហូត​អាច​បញ្ចប់​ថ្នាក់​សិក្សា​មហាវិទ្យាល័យ​ត្រឹម​អាយុ​១៨​ឆ្នាំ​។​

យោង​តាម​គេហទំព័រ​ Sanook តារា​ស្រី​ Kitty Chicha ​គឺ​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ Kiss Me Five ​ស្ថិត​ក្នុង​ផលិតកម្ម​ ​Kamikaze​ មាន​ឈ្មោះ​កំណើត​ ​កាល់យ៉ាវី​ ​ភូមិសិរិដុន​ ​កើត​នៅ​ថ្ងៃ​ទី​ ​៣ ​ខែ​សីហា​ ​ឆ្នាំ​ ​១៩៩៣ ​មាន​ស្រុក​កំណើត​នៅ​ក្រុង​បាងកក​ ធ្វើ​តេស្ត​សិក្សា​​ IGCSE​ ​ត្រឹម​អាយុ​១៥ឆ្នាំ​ ​ហើយ​រៀន​ចប់​មហាវិទ្យាល័យ​រ៉ាមខាំហែង​ជំនាញ​គ្រប់គ្រង​ធុរកិច្ច​និង​ជំនាញ​នីតិសាស្ត្រ​នៅ​អាយុ​១៨​ឆ្នាំ​​។ ​យោង​តាម​ Mydramalist​ ​ឈ្មោះ​ Kitty នេះ​បាន​មក​ដោយ​សារ​តែ​ឪពុក​របស់​នាង​ជា​ជន​ជាតិ​ជប៉ុន​ពេល​គាត់​គិត​រក​កាដូ​ឱ្យ​ទៅ​នាង​គាត់ក៏​មើលឃើញ​ថា​តុក្កតា​ Hello Kitty កំពុង​ល្បីល្បាញ​ម្យ៉ាង​សម​នឹង​ក្មេង​ស្រី​ទើប​គាត់​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឱ្យ​នាង​ថា​ ​Kitty​ ​​(​ឃីតធី​)​​

រូបភាព​ពីឈុត​​មួយ​ក្នុង​រឿង A Girl From Nowhere

Kitty Chicha ចាប់​ផ្ដើម​សិក្សា​នៅ​សាលា​ NIST (New International School Of Thailand) ជា​សាលា​អន្តរជាតិ​ហើយ​រៀន​ចប់​ដោយ​ទទួល Grade ៣​ក្រោយ​មក​ទៀត​​នៅ​អាយុ​១៥​ឆ្នាំ​បាន​ប្រឡង​ IGCSE ​​ឬ​ International General Certificate of Secondary Educational​ ​ដែល​ជា​សញ្ញាប័ត្រ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ​បច្ចុប្បន្ន​មាន​អ្នក​សិក្សា​និង​ប្រឡង​យក​សញ្ញា​ប័ត្រ​នេះ​មាន​ប្រមាណ​៣សែន​នាក់​ក្នុង​១​ឆ្នាំ​ៗ​ក្នុង​ចំណោម​​​ប្រទេស​ជាង​១០០​នៅទូទាំង​ពិភព​លោក​។ សញ្ញា​ប័ត្រ​នេះ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​មាន​កម្រិត​ស្មើ​នឹង​​ AS, A Level និង International Baccalaureate (IB) ឬ​អាច​យក​ស្នើ​បន្ត​ការ​សិក្សា​លំដាប់​មហាវិទ្យាល័យ​បាន​។

សូមចុចត្រង់​នេះ៖ ត្រៀម​ទឹក​ភ្នែក​!​ Park Bo Gum និង Bae Suzy ជួប​គ្នា​លើក​ដំបូង​មាន​តែ​ទឹក​ភ្នែក

សញ្ញា​ប័ត្រ​​ IGCSE និង GCE O Level នៅ​ក្នុង​ប្រទេស​ថៃ​ ​អ្នក​ប្រឡង​ជាប់​អាច​យក​លទ្ធផល​​ប្រឡង​៥​មុខ​វិជ្ជា​ដែល​បាន​លទ្ធផល​មិន​ក្រោម​ C ​ទៅ​ស្នើ​សុំ​រៀន​ត​នៅ​មហាវិទ្យាល័យ​បាន​ ​ហេតុនេះ​ទើប​ធ្វើ​ឱ្យ​ Kitty ​អាច​រៀន​ចប់​មហាវិទ្យាល័យ​ត្រឹម​អាយុ​១៨​ឆ្នាំ​ ​។ Nanno ​បាន​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​លើ​ជំនាញ​គ្រប់គ្រង​ធុរកិច្ច​​និង​ជំនាញ​នីតិសាស្ត្រ​ពី​នៅ​មហាវិទ្យាល័យ​រ៉ាមខាំហែង​។​

Poster «A Girl From Nowhere Season2»

ងាក​មក​និយាយ​ពី​ការ​ប្រឡូក​ចូល​សិល្បៈ​វិញ​ Kitty ចូល​ក្នុង​វិស័យ​នេះ​តាំង​ពី​អាយុ​១៧​ឆ្នាំ​ នោះ​បាន​សេចក្ដី​ថា​នារី​ដ៏​ពូកែ​ម្នាក់​នេះ​រៀន​ផង​ធ្វើ​ការ​ផង​ ដោយ​កាល​នោះ​​តួអង្គ​ Nanno រូប​នេះ​បាន​ចូលរួម​ក្នុង​ Girl Group ដែល​មាន​ឈ្មោះ​ថា​ Kiss Me Five របស់​ផលិតកម្ម​ Kamikaze ​ក្នុង​ឋានៈ​ជា​តារា​ចម្រៀង​ ហើយ​មាន​សមិទ្ធផល​ជា​បទ​ចម្រៀង​ជា​ច្រើន​ មុន​នឹង​ចាក​ចេញ​ពី​ក្រុម​។ ក្រោយ​មក​ Kitty បាន​ត្រលប់​ចូល​មក​ក្នុង​សិល្បៈ​វិញ​ក្នុង​នាម​ជា​តារា​សម្ដែង ហើយ​មាន​សមិទ្ធិផល​ជា​ភាពយន្ត​ភាគ​ទូរទស្សន៍និង​ភាពយន្ត​បញ្ចាំង​លើ​រោង​ ប៉ុន្តែ​រឿង​ជា​ស៊េរី​ A Girl From Nowhere ដែល​នាង​សម្ដែង​ជា​​តួអង្គ​ Nanno បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ឱ្យ​នាង​ក្នុង​នាម​ជា​តារា​សម្ដែង​​ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស​។

អតីតក្រុមចម្រៀង Kiss Me Five

ដោយ​សារ​តែ​មាន​សំណូម​ពរ​ដ៏​ច្រើន​និង​មាន​ការ​គាំទ្រ​ខ្លាំង​ A Girl From Nowhere Season2 បាន​វិល​មក​បំរើ​ចំណី​ចក្ខុ​អ្នក​ទស្សនា​​ហើយ​នៅ​លើ​ APP Netflix ​សម្រាប់​ប្រិយមិត្ត​អ្នក​អាន​មិន​ទាន់​ទស្សនា​រដូវ​កាល​ទីមួយ​អាច​ទស្សនា​ទាំង​វគ្គ​មួយ​និង​វគ្គ​ទីពីរ​តែ​ម្ដង​៕

Share.