ប្រិយមិត្ត​អ្នក​អាន​បាន​ដឹង​ហើយ​ថា​ប្រុស​ស្អាត​ Paing Takhon ត្រូវ​បាន​តុលាការ​ប្រទេស​មីយ៉ាន់ម៉ា កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ ដោយ​សារ​តែ​ប្រុស​ស្អាត​រូប​នេះ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​របបយោធា។ ថ្វី​ត្បិត​តែ​តារា​សម្ដែង​រូប​នេះ ​មាន​ឈ្មោះ​ជា​អ្នក​ទោស​នៅ​​ក្នុង​ប្រទេស​កំណើត​ប៉ុន្តែ​លោក​បាន​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ដែល​សង្ហា​លំដាប់​ទីមួយ​ ជ្រើសរើស​ដោយ​ TC Candler។

Paing Takhon និង​តារា​មក​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​ច្រើន​នាក់​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បុរស​ដែល​មាន​មុខ​មាត់​សង្ហា​ជាង​គេ​ទាំអ​១០០​នាក់​ ក្នុង​ឆ្នាំ​២០២១ ជ្រើសរើស​ដោយ​ TC Candler។ TC Candler បាន​បង្ហាញ​បញ្ជី​តារា​សម្ដែង​មុខ​ស្អាត​ផ្នែក​នារី​ ១០០​នាក់​និង​មុខ​សង្ហា​ផ្នែក​បរុស​​ចំនួន១០០​នាក់​។

TC Candler បាន​បង្កើត​កម្មវិធី​នេះ​តាំង​ពី​ឆ្នាំ​១៩៩០​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​មនុស្ស​បាន​មើល​ជាង​១០០​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ បញ្ជី​ឈ្មោះ​នេះ​មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​ប្រជា​ប្រិយភាព​, ឬ​ភាព​ល្បីល្បាញ​របស់​តារា​នោះ​ឡើង​ ប៉ុន្តែ​គឺជា​ការ​លើក​បង្ហាញ​ពី​គំនិត​របស់​សាធារណជន​ប៉ុណ្ណោះ​​។

TC Candler ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​ឱ្យ​ដោះ​លែង​តារា​សម្ដែង​ Paing Takhon ឱ្យ​មាន​សេរីភាព​ផង​ដែរ​៕

ប្រភព៖

Telegram-Troryorng
Share.