ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹកតទៅ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ស្ពានអាកាសចោមចៅ សរុបទាំងអស់មាន៨ខ្សែ  មកដល់ពេលនេះ ស្ថាបនារួចបាន៩០%ហើយ ហើយបានបើកឲ្យដំណើរការប្រើប្រាស់ជាបណ្តោះអាសន្នបានចំនួន៥ខ្សែ ដើម្បីកាត់បន្ថយកកស្ទះចរាចរ ។

Share.