លោក សាអីត ហូវីឌី បាស់សុន ជនជាតិ អ៊ីរ៉ាក់ មានអាយុ ២៣ឆ្នាំ គឺជាម្ចាស់គំនូរខ្សែអំបោះដែលមានទំហំជាង ៦ម៉ែត្រការ៉េ ហើយបានទទួលកំណត់ត្រាពិភពលោកហ្គីនណេសសម្រាប់គំនូរដែលបង្កើតឡើងដោយម្ជុល និង ខ្សែអំបោះដ៏ធំបំផុត។ លោក បាស៊សុន បាននិយាយថា លោកបានប្រើម្ជុលចំនួន ៥០០ និង ប្រើខ្សែប្រវែង ៦ពាន់៦រយ៣៧ម៉ែត្រ ដើម្បីបង្កើតជាគំនូរខ្សែអ្នកតស៊ូមតិជនជាតិ អេហ្ស៊ីប ឡូជីណា សាឡា។

អ្នកតស៊ូមតិអេហ្ស៊ីប ឡូជីណា សាឡា គឺជាអ្នកតស៊ូ មតិដ៏ល្បីឈ្មោះម្នាក់នៅអេហ្ស៊ីប នាងគឺជាបុគ្គលម្នាក់ដែលមានបំណងជួយអ្នកដែលមានជំងឺស្បែកមានក្ដីសង្ឃឹម និង តស៊ូ​ប្រឆាំង​នឹងការរើសអើងអ្នកកើតជំងឺសើស្បែក។

ដោយឡែកលោក បាស់សុនដែលជាវិចិត្រករគំនូរខ្សែ បានលើកឡើងថា លោកចាប់ផ្ដើមចាប់អារម្មណ៍ និង ចង់រៀនអំពីការប្រើអំបោះជាគំនូរនេះ នៅពេលដែលលោកទទួលបានអំបោះមួយដុំជាអំណោយនៅប្រទេសលីបង់ លោកចាប់ផ្ដើមរៀនបង្កើតគំនូរអំបោះ និង ម្ជុលនេះអស់រយៈពេល ១៥ឆ្នាំហើយ។

ការទទួលបានកំណត់ត្រារូបគំនូរខ្សែនេះ បានធ្វើឲ្យលោកមានអារម្មណ៍សប្បាយរីករាយ ហើយមានកំលាំងចិត្តសម្រាប់ការបំបែកកំណត់ត្រារូបគំនូរខ្សែដែលធំជាងនេះបន្ដទៀត ជាពិសេសលោកនឹងធ្វើរូបគំនូរខ្សែដែលជារូបលោកផ្ទាល់តែម្ដង៕

ប្រភព៖ UPI

Telegram-Troryorng
Share.