លោក Raj Kumar Sacheti នាយក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ឥណ្ឌា Boxing Federation of India (BFI) បាន​ទទួល​មរណភាព​​ក្នុង​អាយុ​៥៥​ឆ្នាំ កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ បន្ទាប់​ពី​លោក​បាន​ឆ្លង​ជំងឺ​កូវីដ-១៩។

លោក Sacheti ក៏​មាន​តំណែង​ជា​​លេខាធិការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ឥណ្ឌា Indian Olympic Association (IOA)ផង​ដែរ ហើយ​លោក​បាន​ជួយ​ឱ្យ​កីឡាករ​ប្រដាល់​ជាតិ​ខ្លួន​ដណ្តើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​នៅ​ក្នុង​រជ្ជកាល​របស់​លោក។

លោក Kiren Rijijuរដ្ឋមន្រ្តី​ក្រសួង​កីឡា របស់​ឥណ្ឌា បាន​ចាត់​ទុក​លោក Sacheti ជា «សសរ​មួយ​នៃ​ឥណ្ឌា» ដែល​ជ្រោង​កីឡា​ប្រដាល់​​របស់​ឥណ្ឌា ឱ្យ​ជោគជ័យ​នាពេល​កន្លង​មក៕

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​មេដាយ​មាស​​​ប្រចាំ​ទ្វីប​អាស៊ី របស់​ឥណ្ឌា ១រូប​ ​ទទួល​មរណភាព​ដោយ​សារ​កូវីដ-១៩

Share.