យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal បានឲ្យដឹងថាក្លិបបាល់ទាត់​ West Bromwich Albion បានឈានដល់កិច្ចព្រមព្រៀងនាំចូលខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Daryl Dike របស់ក្លិប Orlando City ក្នុងតម្លៃ៩.៥លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល៤ឆ្នាំកន្លះ។

ខាងក្រោមនេះគឺជាស្ថិតិរបស់ខ្សែប្រយុទ្ធ Daryl Dike:
– ២០១៨ ជាថ្នាលយុវជនអាយុក្រោម២៣ឆ្នាំ របស់ក្លិប​ OKC Energy FC បង្ហាញខ្លួន៤លើក ស៊ុតបញ្ចូលទី៣គ្រាប់
– ២០២០ ចូលរួមជាមួយក្លិប Orlando City​ បង្ហាញខ្លួន៣៥លើក ស៊ុតបញ្ចូលទី១៨គ្រាប់
– ២០២១​ ចូលរួមជាមួយក្លិប Barnsley F.C ក្នុងនាមជាកីឡាករខ្ចីជើង ​បង្ហាញខ្លួន១៩លើក ស៊ុតបញ្ចូលទី៩គ្រាប់

បច្ចុប្បន្នក្លិបបាល់ទាត់ West Bromwich កំពុងស្ថិតនៅក្របខណ្ឌ Championship លីគទី២ របស់ប្រទេសអង់គ្លេស​ ឈរលេខរៀងទី៤​ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៩ និងចាញ់៥ មាន៤២ពិន្ទុ៕

https://youtu.be/ZgJ1uF5cz2Q
Telegram-Troryorng
https://t.me/troryorngmedia
Share.