ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០២១​នេះ​ គឺ​ជា​ថ្ងៃ​នៃ​ទិវា​មាតា​អន្តរជាតិ​​ យ៉ាង​ណា​មិញ​ទិវា​មួយ​នេះ​តែងតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​យក​មក​អនុវត្ត​តាម​ជាប់​ជា​​ប្រចាំ​ដោយ​ក្នុង​នោះ​ដែរ​ក៏​មាន​តារា​ល្បី​ៗ​ជា​ច្រើន​បាន​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​បង្ហាញ​ពី​ដួង​ចិត្ត​និង​​ទំហំ​ក្ដី​ស្រលាញ់​ចំពោះ​អ្នក​មាន​គុណ​។​ ថ្ងៃ​នេះ​ត្រយង​សូម​ដក​ស្រង​យក​តារា​ចំនួន​១០​ដួង​ ដែល​បាន​បង្ហាញ​ក្ដី​ស្រលាញ់​និង​ការ​ដឹងគុណ​ចំពោះ​អ្នកម្ដាយ​ដ៏​មាន​គុណ​លើ​បណ្ដាញ​សង្គម​៖

១.ណុប​ បាយ៉ារិទ្ធ​ (តារា​ចម្រៀង​)​ ​៖ រីករាយ​ថ្ងៃ​បុណ្យ​ម្ដាយ​ Happy Mother’s Day ជូន​ពរ​ម៉ាក់​ឱ្យ​មាន​​សុខ​ភាព​ល្អ​កម្លាំង​មាំមួន​ មាន​អាយុ​វែង​ មាន​ស្នាម​ញញឹម​ និង​ចៀស​ផុត​ពី​ជំងឺ​ផង​ទាំង​ពួង។​

FB Nop Bayarith

២. ពេជ្រ សោភា (តារា​ចម្រៀង​) ៖ Happy Mother’s Day! (រីករាយ​ទិវា​អ្នក​ម្ដាយ​អន្តរជាតិ​)

FB ពេជ្រ សោភា

៣. យ៉ែម​ស្រី​ពេជ្រ​ (តារា​សម្ដែង​) ៖ Happy Mother’s Day Jah, my mom strong more then stone, always shine for me is not only moon but at the sun too, no one love me as u. Love you from the bottom of my heart. (រីករាយ​​ទិវា​អ្នក​ម្ដាយ​ ម៉ាក់​របស់​ខ្ញុំ​រឹងមាំ​ជាង​ថ្ម​ រះ​ភ្លឺ​ចិញ្ចែងចិញ្ចាច​ជាង​ពន្លឺ​ច័ន្ទ​និង​ព្រះ​អាទិត្យ​ គ្មាន​អ្នក​ណា​ស្រលាញ់​ខ្ញុំ​ស្មើ​ម៉ាក់​ខ្ញុំ​ទេ​ ស្រលាញ់​ម៉ាក់​អស់​ពី​បេះដូង​កូន​។​)

FB យ៉ែម ស្រីពេជ្រ

៤. ទ្រី ដារ៉ាវុធ​ (តារា​សម្ដែង) ៖ Happy Mother’s Day ជូនពរ​អ្នក​ម្ដាយ​​សូម​មាន​ក្ដី​សុខ​ សុខភាព​ល្អ​ និង​ សូម​ជូន​ពរ​ដល់​គ្រប់​មនុស្ស​ស្រី​ដែល​ជា​ភេទ​នៃ​មាតា​គ្រប់​រូប​សូម​មាន​សេចក្ដី​សុខ​ សុខភាព​ល្អ​ គ្រប់​ៗ​គ្នា​ អរគុណ​អ្នក​ម្ដាយ​គ្រប់​បែប​យ៉ាង​ កូន​ស្រលាញ់​ម៉ាក់​ Mony Kon Lay​

FB ទ្រី ដារ៉ាវុធ

៥. អូលីវ៉ា គង់​ (Fashion Designer) ៖ រីករាយ​ទិវា​អ្នកម្ដាយ​ ជូនពរ​អ្នក​ម្ដាយ​ទូទាំង​ពិភពលោក​ជួប​តែ​សុខភាព​ល្អ​ សំណាង​ល្អ​ អាយុ​យឺន​យូរ​ជា​ម្លប់​ដល់​កូន​ចៅ

FB Oliva Kong

៦.ចាន់ កែវនិមល​ (ពិធីការិនី​) ៖ ឆ្នាំ​នេះ​សូម​ជូន​ពរ​ម៉ាក់​មាន​សុខភាព​ល្អ​ សប្បាយ​ចិត្ត​រហូត​ ញញឹម​រហូត​ ក្ដី​សុខ​រហូត​

FB កែវ ចាន់និមល

៧. ខាត់ វ៉ៃហាំង​ (តារា​សម្ដែង​)​ ៖ Happy Mother’s Day I Love You (រីករាយ​ទិវា​អ្នក​ម្ដាយ​អន្តរជាតិ​ ខ្ញុំ​ស្រលាញ់​ម៉ាក់​)​

FB ខាត់ វ៉ៃហាំង

៨. ចាន់​ ស្រីរ័ត្ន​ (ពិធីការនី)​ ៖ រីករាយ​ថ្ងៃ​បុណ្យ​អ្នក​ម៉ែ​នៃ​ក្ដី​ស្រលាញ់​ជុំវិញ​សកលលោក​ កូន​សូម​បួង​សួង​ទេវតា​ព្រះ​អង្គ​គ្រប់​ទិស​ជួយ​បីបាច់​ថែរក្សា​អ្នក​ម៉ែ​ទាំង​៣​របស់​កូន​ជួប​ប្រទះ​នឹង​សុខភាព​ល្អ​ អាយុ​យឺនយូរ​ជា​ម្លប់​ដល់​កូន​ចៅ​រហូត​តទៅ

FB ចាន់ ស្រីរ័ត្ន

៩. ស្រីនា (Sreynea Nea) (Influencer) ៖ ​ខុស​ពី​អ្នក​ផ្សេង​ក្នុង​ថ្ងៃ​ទិវា​អ្នក​ម្ដាយ​នេះ​ស្រីនា​ បាន​មក​ផ្ដល់​សំណាង​ដល់​អ្នក​ចូលរួម​លេង​ហ្គេម​ ដោយ​អម​ជាមួយ​នឹង​រូប​ម្ដាយ​របស់​ខ្លួន។ ហ្គេម​នោះ​មាន​លក្ខណៈ​ងាយ​ៗ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​រៀបរាប់​និង​ណែនាំ​របស់​ស្រីនា​ដូច​តទៅ​ (ថត​រូប​ជាមួយ​ម៉ាក់​​របស់​អ្នក​ ដោយ​ប្រើ​ Filter #BigloveMom ដើម្បី​មាន​ឱកាស​ឈ្នះ​គម្រោង​ BigLove ពេញ​មួយ​ឆ្នាំ​សម្រាប់​អ្នក​និង​ម៉ាក់​អ្នក​។ ​កុំ​ភ្លេច​ដាក់​post ជា public ផង​ណា៎​ដើម្បី​ក្រុម​ការងារ​យើង​មើល​ឃើញ​​រីករាយ​ទិវា​អ្នក​ម្ដាយ​​ចូលរួម​ពី​ថ្ងៃ​នេះ​ ​រហូត​ដល់​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា​ ​ឆ្នាំ​២០២១)

FB Sreynea nea

១០. នី រតនា​ (តារា​ចម្រៀង​) ៖ Happy Mother’s Day សូម​ជូន​ពរ​អ្នក​ម្ដាយ​ទាំង​បី​មាន​សុខភាព​ល្អ​ អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដល់​កូន​ៗ​គ្រប់​គ្នា​។

FB Ny Ratana
Share.