តារា​សម្ដែង​ល្បី​ Nadech នាំ​ម្ចាស់​ចិត្ត​​ Yaya ឆ្លង​ឆ្នាំ​សកល​ ដោយ​​នាំ​ឡើង​ភ្នំ​ បោះ​តង់​ និង​អាំង​ Marshmello ញ៉ាំ​ពីរ​នាក់​ ​ហើយ​គយគន់​​ថ្ងៃ​រះ​។

ខុស​ពី​តារា​ល្បី​ៗមួយ​ចំនួន​ដែល​នាំ​គ្នា​ចេញ​ទៅ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ឬក៏​ត្រលប់​ទៅ​ស្រុក​កំណើត​សួរ​សុខ​ទុក្ខ​គ្រួសារ​​ ​គូស្នេហ៍​តារា​សម្ដែង​ប្រចាំ​ប៉ុស្ដិ៍​លេខ​៣ Nadech និង Yaya បែរ​ជា​ដឹក​ដៃ​គ្នា​ឡើង​​ភ្នំ​បោះ​តង់​ ទទួល​យក​បរិយាកាស​ត្រជាក់​ ប៉ុន្តែ​ដំណើរ​កម្សាន្ត​នេះ​មិន​រងា​នោះ​ទេ​​ មាន​តែ​កក់​ក្ដៅ​ក្នុង​បេះដូង ព្រោះ​បាន​សំណព្វចិត្ត​មក​ជាមួយ​គ្នា​។

នៅ​ក្នុង​បរិយាកាស​ដឹកដៃ​គ្នា​​ឡើង​ភ្នំ​នេះ​ Nadech និង Yaya មិន​ត្រឹម​តែ​បោះ​តង់​គេង អាំង​ Marshmello នោះ​ទេ តែ​ថែម​ទាំង​ចែក​រំលែករូប​ភាព​ផ្អែមល្ហែម​ដែល​ធ្វើ​ឱ្យ​ហ្វេន​ៗ​បាន​ឃើញ​រមួល​ក្នុង​សួត​ ដោយ​រូប​ភាព​ចាប់​ដៃ​គ្នា​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ មិន​តែ​ប៉ុណ្ណោះ​សាមី​ខ្លួន​ Nadech ថែម​ទាំង​ចូល​មក​និយាយ​លេង​​ខាង​ក្រោម​ Post នោះ​ទៀត​ថា​ «ចាប់​ដៃ​គ្នា​ហើយ​ដើរ​ទៅ​ជាមួយ​គ្នា​»៕

Telegram-Troryorng

        

Share.