រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច ឱ្យផ្អាកការលក់ដូរជាបណ្ដោះអាសន្ន នៅផ្សារយាយត្រប់ ស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់។

ផ្សារនេះត្រូវបានបិទដំណើរការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៩ ខែឧសភានេះ រហូតដល់មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះបានឲ្យដឹងថា នៅខេត្តតាកែវ មានមនុស្ស១៣នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩។ក្នុងនោះមានអាជីវករនៅផ្សារយាយត្រប់ចំនួន០៣នាក់ផងដែរ៕

Share.