កីឡាករកំពុងលេចធ្លោនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Son Heung-Min ដែលលេងនៅក្រុមមាន់ខ្នាយមាស​ Tottenham Hotspur បានជាប់ឈ្មោះជាកីឡាករល្អផ្នែកបុរសប្រចាំ​ទ្វីប​អាស៊ី លើកទី៧របស់ខ្លួន និងជាការឈ្នះ​៥​ឆ្នាំ​ជាប់​ៗគ្នា​ កាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min ទទួលបានសំលេងគាំទ្រចំនួន ២៤២សំលេង ស្មើនឹង៣០.២៥% លើសអ្នកលេខ២ កីឡាករសញ្ជាតិអ៊ីរ៉ង់ Sardar Azmoun ដែលមានត្រឹមតែ ១១១សំលេង និងអ្នកលេខ៣​ កីឡាករសញ្ជាតិអ៊ីរ៉ង់ Mehdi Taremi មាន៩០សំលេង។

គួរបញ្ជាក់ឲ្យដឹងថា ពានរង្វាន់កីឡាករល្អផ្នែកបុរសប្រចាំ​ទ្វីប​អាស៊ី​ (The Best Footballer in Asia) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៣ ដោយ Titan Sports ក្រុមហ៊ុនអ្នកកាសែតកីឡារបស់ប្រទេសចិន ហើយកីឡាករឈ្នះពានរង្វាន់នេះដំបូងគេគឺខ្សែបម្រើសញ្ជាតិជប៉ុន Keisuke Honda។

បញ្ជីឈ្មោះកីឡាករល្អផ្នែកបុរសប្រចាំ​ទ្វីប​អាស៊ី​ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន:
– ឆ្នាំ២០១៣ Keisuke Honda លេងឲ្យក្លិប CSKA Moscow
– ឆ្នាំ២០១៤ Son Heung-Min លេងឲ្យក្លិប Bayer​ Leverkusen
– ឆ្នាំ២០១៥ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur
– ឆ្នាំ២០១៦ Shinji Okazaki លេងឲ្យក្លិប​ Leicester City 
– ឆ្នាំ២០១៧ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur
– ឆ្នាំ២០១៨ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur
– ឆ្នាំ២០១៩ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur
– ឆ្នាំ២០២០ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur
– ឆ្នាំ២០២១ Son Heung-Min លេងឲ្យក្លិប Tottenham Hotspur៕

Son Heung-Min
Keisuke Honda
Telegram-Troryorng
Share.