បន្ទាប់ពីអាចទប់ស្កាត់បានអស់រយៈពេលជាង១ឆ្នាំមកនេះ ពេលនេះនៅប្រទេសឡាវមានសេចក្តីរាយការណ៍ថា មានអ្នកជំងឺ កូវីដ១៩បានបាត់បង់ជីវិតម្នាក់នៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១ នេះ។

សារព័ត៌មាន laotiantimes.com បានរាយការណ៍ថា អ្នកជំងឺកូវីដ១៩ដែលបានបាត់បង់ជីវិត ដំបូងគេនេះ ជាស្ត្រីជនជាតិ វៀតណាមអាយុ៥៣ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងវៀងច័ន្ទ។

នៅថ្ងៃនេះដែរ ប្រទេសឡាវបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩នាក់បន្ថែមទៀតដែលនាំឲ្យ អ្នកឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសនេះមានចំនួន១,៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់៕

Share.