រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ថ្មី ចំនួន២១៩នាក់ ថ្មីបន្ថែមទៀតដែលទើបត្រូវបានប្រកាសដោយក្រសួងសុខាភិបាលនៅថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ។

ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ថ្មីនោះ ក៏មានអ្នកលក់អនឡាញនៅសង្កាត់បឹងសាឡាងខណ្ឌទួលគោកចំនួន០៣នាក់ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Share.