យ៉ាងហោចណាស់មានមនុស្ស៦នាក់បន្ថែមទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩នៅតាមបាណ្តាស្រុកមួយចំនួនរបស់ ខេត្តបាត់ដំបង។ ក្នុងចំណោមនោះមានពលករទើបត្រឡប់មកពីប្រទេសថៃវិញចំនួន៥នាក់ផងដែរ។

យោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ពលករដែលបានឆ្លងកូវីដ១៩ទាំងនោះរួមមាននៅ ស្រុកថ្មគោល ចំនួន០៣នាក់ មោងឫស្សីម្នាក់និងនៅកំរៀងម្នាក់។

ក្រៅពីនេះមានជនជាតនេប៉ាល់ម្នាក់ទើបធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។

អ្នកជំងឺទាំង៦នាក់ថ្មីនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

May be an image of text

Share.