កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ឆ្នាំ​២០២១ សាធារណជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​បាន​ដឹង​ដំណឹង លោក​ពូ​សារិ ដែល​ជា​អតីត​តារា​សម្ដែង​ក្នុង​រឿង​ ក្លាហាន​៩ និង​ជា​អ្នក​បម្រើ​​ការងារ​ផ្នែក​វិស័យ​ភាពយន្ត​ខ្មែរ (តុបតែងឆាក​) ​បាន​ធ្លាក់​ខ្លួន​ឈឺ​ស្គមស្គាំង​ដោយសារ​ជំងឺ​កូវីដ​-១៩​។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃរសៀល​នេះ​ (ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១) ជំងឺ​កូវីដ​-១៩ បាន​ឆក់​យក​ដួង​ព្រលឹង​របស់​លោក​បាត់​ទៅ​ហើយ​ ក្រោយ​ពី​លោក​បាន​សំរាក​ព្យាបាលជំងឺ​កូវីដ​-១៩​ អស់​រយៈ​ពេល​ជា​​ច្រើន​ថ្ងៃ​។

ដំណឹង​នៃ​មរណភាព​របស់​លោក​ពូ សារិ បាន​ធ្វើ​ឱ្យ​មិត្ត​សិល្បករ សិល្បការិនី ​និង​អ្នក​ទស្សនា​ដែល​ធ្លាប់​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក​ក្ដី​ស្ដាយ​ស្រណោះ​អាលោះ​អាល័យ​ជា​ទីបំផុត​៕

Telegram-Troryorng
Share.