យោងតាមការចុះផ្សាយរបស់គេហទំព័រ Goal ប្រចាំនៅប្រទេសអង់គ្លេស បានរាយការណ៍ថាខ្សែប្រយុទ្ធស្លាប Vinicius Junior​ បានក្លាយជាកីឡារដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក ដោយមានតម្លៃរហូតដល់ ១៦៦.៤លានអឺរ៉ូ វ៉ាដាច់ Phil Foden និង Erling Haaland។

ខាងក្រោមនេះគឺជាបញ្ជឺឈ្មោះកីឡាករទាំង១០ ដែលមានតម្លៃខ្លួនថ្លៃជាងគេ៖
១. Vinicius Junior ១៦៦.៤លានអឺរ៉ូ
២. Phil Foden ១៥២.៦លានអឺរ៉ូ
៣. Erling Haaland ១៤២.៥លានអឺរ៉ូ
៤. Mason Greenwood ១៣៣.៩លានអឺរ៉ូ
៥. Florian Wirtz ១៣៣លានអឺរ៉ូ
៦. Jude Bellingham ១៣០.១លានអឺរ៉ូ
៧. Alphonso Davies ១២២.៣លានអឺរ៉ូ
៨. Ruben Dias ១២០.៥លានអឺរ៉ូ
៩. Pedri ១១៨លានអឺរ៉ូ
១០. Frenkie De Jong ១១៥.២លានអឺរ៉ូ។

ចំណែកឯ Kylian Mbappe ដែលផុតកុងត្រាជាមួយក្លិប Paris Saint-Germain ក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុនស្ថិត ធ្លាក់តម្លៃខ្លួនមកត្រឹមតែ ៧១លានអឺរ៉ូប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងថា Vinicius Junior ចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅក្នុងឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ ពីក្លិប Flamengo លីគកំពូលប្រេស៊ីល៕

Telegram-Troryorng
Share.