យោង​តាម​ការ​ឱ្យ​ដឹង​ពី​នាយ​ធុង​តារា​កំប្លែង​មាឌ​បាន​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ជូនពរ​តារា​កំប្លែង​រៀម​ច្បង​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ពេល​នេះ​តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន​កំពុង​តែ​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​ រូប​ភាព​គេង​ស្ដូក​ស្ដឹង​របស់​នាយ​ក្រិន​នៅ​លើ​គ្រែ​ពេទ្យ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​មជ្ឈដ្ឋាន​មហាជន​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ហើយ​ចោទ​ជា​សំនួរ​ដូច​ៗ​គ្នា​ថា​ តើ​នាយ​ក្រិន​កើត​អ្វី​ធ្ងន់ធ្ងរ​ទេ​ដឹង​ទើប​ដល់​ថ្នាក់​ចូល​សំរាក​ក្នុង​មន្ទីរពេទ្យ​?

កាល​ពី​ថ្ងៃ​ទី​អាទិត្យ​ទី​៩​ ខែ​ឧសភា​ ​ម្សិលមិញ​នេះ​ Account Facebook ដែល​មាន​ឈ្មោះ​ថា​ នាយ​ធុង​ ដែល​មហាជន​មួយ​ចំនួន​បាន​ដឹង​ថា​ជា​របស់​តារា​កំប្លែង​មាឌ​ធំ​នាយ​ធុង​បាន​បង្ហោះ​សារ​ជា​សំណេរ​ជូន​ពរ​ទៅ​កាន់​នាយ​ក្រិន​ដែល​ជា​តារា​កំប្លែង​រៀមច្បង​ថា​៖ «សូម​ជូន​ពរ​ឱ្យ​បង​ឆាប់​ជា​មាន​កម្លាំង​ឡើង​វិញ​ណា​(បង​ក្រិន​)​»។​

ក្រោយ​សំណេរ​នេះ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​មហាជន​បាន​ចូល​មក​ខមមិន​ (Comments) សាកសួរ​សុខ​ទុក្ខ​ពី​អាការៈ​និង​ជំងឺ​របស់​នាយ​ក្រិន​គ្រប់​​គ្នា​ដោយ​ក្ដី​បារម្ភ​។

សូមចុចត្រង់​នេះ៖ គាំង​!​ យ៉ារ៉ូ​ ​​បង្ហោះ​​រូប​ចាស់​​ស្រាប់​តែ​មាន​អ្នក​ច្រឡំ​ថាលោក​ចាប​ចៀន​?

​យ៉ាង​ណា​មិញ​ចំពោះ​អាការៈ​​ជំងឺ​របស់​នាយ​ក្រិន​បើ​តាម​ការ​ឱ្យ​ដឹង​ពី​នាយ​ធុង​ គឺ​ឈឺ​ជំងឺ​ពោះវៀន​ធ្លាក់​ចូល​ក្រោម​ពង​។ បន្ទាប់​ពី​បាន​ដឹង​ពី​អាការៈ​និង​ជំងឺ​របស់​នាយ​ក្រិន​រួច​ហើយ​អ្នក​គាំទ្រ​និង​មហាជន​បាន​ចូល​មក​ជូនពរ​ឱ្យ​តារា​កំប្លែង​រូប​នេះ​ឆាប់​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​។

នាយ​ក្រិន​គឺ​ជា​តារា​កំប្លែង​មាឌ​ល្អិត​ស្ថិត​ក្នុង​ក្រុម​កំប្លែង​នាយ​កុយ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​តារា​កំប្លែង​រូប​នេះ​មាន​វោហារ​​ពូកែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើច​សប្បាយ​រីករាយ​​ព្រោះ​តែ​ភាព​កំប្លុកកំប្លែង​របស់​នាយ​​មិន​ស្ទើរ​នោះ​ទេ​ក្នុង​ពេល​មាន​ការ​សម្ដែង​ម្ដង​ៗ​៕

Share.