នេះ​អាច​ចាត់​ទុក​បាន​ជា​រឿង​ច្របូកច្របល់​មួយ​នៅ​ក្នុង​រង្វង់​សិល្បៈ​​នា​ប្រទេស​ថៃ​ព្រោះ​គ្រាន់​តែ​បើក​ទំព័រ​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២២ ភ្លាម​ មាន​តារា​សម្ដែង​ តារា​ចម្រៀង​ និង​បុគ្គល​សំខាន់ៗ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​ដួង​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​នោះ​មាន​តារា​ខ្លះ​ឆ្លង​នៅ​ប្រទេស​ថៃ​ខ្លួន​ឯង​ តារា​ខ្លះ​ទៀត​មិន​ទាន់​អាច​វិល​ត្រលប់​ចូល​ប្រទេស​ថៃ​​វិញ​បាន​ លុះ​ត្រា​តែ​ព្យាបាល​ជា​សះស្បើយ​សិន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ដ៏​ធំមួយ​របស់​ថៃ​ Kapook

ចង់​ដឹង​ថា​មាន​តារា​ល្បី​រូប​​ណា​ខ្លះ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ជំងឺ​កូវីដ​-១៩ សូម​តាម​ដាន​ដូច​​មាន​រៀបរាប់​នៅ​ខាង​ក្រោម​នេះ​៖

១. ស្វាមី​ភរិយា​ Yui _ Than (អតីត​តារា​សម្ដែង​ទាំង​ពីរ​ដួង​ បច្ចុប្បន្ន​ជា​ផលិតករ​និង​ម្ចាស់​ផលិតកម្ម​ផលិត​រឿង​)

២. Mick Thongraya (តារា​សម្ដែង​ប្រចាំ​ស្ថានីយ​ប៉ុស្តិ៍​លេខ​៧)

៣. Jem (អតីត​តារា​ចម្រៀង​ក្រុម Neko Jump)

4. Ko Vasin (តារា​សម្ដែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៧)

៥. Lamyai Haithongkham (តារា​ចម្រៀង​)

៦. PP Kirt (តារា​ចម្រៀង​-តារា​សម្ដែង​យុវវ័យ)

៧. Chen RCJ (តារា​សម្ដែង​ក្រោម​ផលិតកម្ម​ GMM)

៨. Ekkarat Rock Rider (អតីតតារា​ចម្រៀង​វង់​ Big Ass​)

៩. Antoine Pinto (អ្នក​ប្រដាល់​មុខ​ស្រស់​)

១០. Atom Chanakan (តារា​ចម្រៀង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​)

Telegram-Troryorng
Share.