ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹងហើយ​ថា​​កំពូល​តារា​ចម្រៀង​ លោក​ នៅ ស៊ីនឿន​ បាន​ដឹក​ដៃ​គូ​ដណ្ដឹង​ជា​នារី​អាណិក​ជន​​មក​ពី​ដែន​ឆ្ងាយ​ចូលរោង​ជ័យ​កាល​ពី​ពេល​ថ្មីៗ​នេះ ​(២២ ធ្នូ ២០២១)។ ប៉ុន្តែ​ប្រិយមិត្ត​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ថែម​ទៀត​ប្រសិន​ជា​បាន​ដឹង​ថា​​ភរិយា​របស់​តារា​ចម្រៀង​មុខ​សង្ហា​រូប​នេះ​ អាច​សម្ដែង​ MV ចម្រៀង​បាន​យ៉ាង​ល្អ​ មិន​ចាញ់​តារា​សម្ដែង​អាជីព​ប៉ុន្មាន​នោះ​ឡើយ​។

ឈុត​ដកស្រង់​ចេញ​ពី​បទ​ចម្រៀង

កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២២ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក​របស់​ផលិតកម្ម​ចម្រៀង​ហង្សមាស​បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់​លោក​​ នៅ ស៊ី​នឿន ​មាន​ចំណង​ជើង​ថា​ «ចង់​ជួប​មនុស្ស​ក្នុង​សុបិន​»។ បទ​ចម្រៀង​ដ៏​ពីរោះ​ដែល​បកស្រាយ​ដោយ​លោក​ នៅ ស៊ីនឿន​ ​កាន់​តែ​ពិសេស ព្រោះ​មាន​វត្តមាន​ភរិយា​សម្លាញ់​ចិត្ត​ចូលរួម​សម្ដែង​ជា​តួ​ឯក​ស្រី​។

ឈុត​ដក​ស្រង់​ចេញ​ពី​បទ​ចម្រៀង

​ថ្វី​ត្បិត​តែ​ភរិយា​លោក​ជា​នារី​អាណិកជន​មក​ពី​ដែន​ឆ្ងាយ​ប៉ុន្តែ​អ្នក​នាង​ សោម ដូមូនិច អាច​សម្ដែង​បាន​យ៉ាង​ល្អ មិន​​រឹង មិន​ឆ្គង ប្រៀប​ដូច​ជា​​អ្នក​សម្ដែង​អាជីព​ដូច្នោះ​ដែរ​។ យ៉ាង​ណា​មិញ​នេះ​មិនមែន​ជា​បទ​ទីមួយ​ឡើយ​ដែល​ មាន​វត្តមាន​របស់​អ្នក​ទាំង​ពីរ​ ព្រោះ​​បទទីមួយ​ «ថ្ងៃ​ដែល​យើង​ប្រាថ្នា» ជា​បទ​ចម្រៀង​ដែល​មាន​អម​ដោយ​រូប​ថត​ Pre-Wedding របស់​អ្នក​ទាំងពីរ​ ប៉ុន្តែ​មិនមាន​ការ​ថត​ជា​កាយវិការ​សម្ដែង​នោះ​ទេ​។

ចង់​ដឹង​ថា​បទ​ចម្រៀង​ «ចង់​ជួប​មនុស្ស​ក្នុង​សុបិន» ពីរោះ​រណ្ដំ​ អម​ដោយ​ការ​សម្ដែង​ល្អ​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​៖

Telegram-Troryorng
Share.