ភ្នំពេញ៖ ក្រុមអ្នកលេងល្បែងជល់មាន់សុីសងកំពុងតែប្រមូលផ្ដុំគ្នាជល់មាន់យ៉ាងសប្បាយស្រាប់តែសមត្ថកិច្ចមកដល់ព័ទ្ធចាប់ពីក្រោយខ្នងរត់បាតជើងសព្រាត។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចដីឡូមួយកន្លែង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមអ្នកលេងល្បែងសុីសងបញ្ជល់មាន់តែងតែប្រមូលផ្ដុំគ្នាជល់មាន់ជារៀងរាល់ថ្ងៃរស្រែកហោកញ្ច្រៀវបង្កការរំខានអសន្តិសុខនឹងភាពភ័យក្លាចដល់ការរស់នៅប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាដើមចម នាំអោយកើតមានចោឆក់ ប្លន់ លួច នៅក្នុងមូលដ្ឋាន ទើបតែថ្ងៃនេះសមត្ថបានបញ្ចេញកញ្ដាប់ដៃដែកវាយបំបែកទីតាំងក្រុមអ្នកលេងល្បែងសុីសងជល់មាន់ កំពុងផ្ដុំគ្នាជល់មាន់យ៉ាងសប្បាយស្រាប់តែសមត្ថកិច្ចមកព័តចាប់ពីក្រោយខ្នងរត់ចែកជើងគ្នាតែម្ដង។

ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចចុះបំបែកសម្បុកក្រុមអ្នកលេងល្បែងស៊ីសងជល់មាន់ធ្វើការឃាត់ខ្លួនបានមនុស្ស៣នាក់រួមវត្ថុតាងមួយចំនួននាំខ្លួនយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តទៅតាមនីតិវិធី។

ត្ថបទ៖ សាវី

Share.