ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពី​ FA Cup ត្រឹមជុំទី៣ ក្រោមថ្វីជើង​អតីតម្ចាស់ជើង UCL ២សម័យកាល ​Nottingham Forest ដោយមិនអាចស៊ុតចំគោលដៅសូម្បី​១ជេីង​ នៅកីឡដ្ឋាន City Ground នារាត្រីថ្ងៃទី៩ ខែមករា​ ឆ្នាំ២០២២។

គួរបញ្ជាក់ឲ្យដឹងថាក្លិប ​Nottingham Forest បច្ចុប្បន្នកំពុងលេងនៅលីគលំដាប់ទី២ របស់ប្រទេសអង់គ្លេស EFL Championship ស្ថិតនៅលេខរៀងទី៩ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ៩ ស្មើ៧ និងចាញ់៩ មាន៣៤ពិន្ទុ។

ចំណែកឯ Newcastle United ក៏បានធ្លាក់ចេញពី FA Cup ដូចគ្នាដោយក្រុម Cambridge United មកពីលីគលំដាប់ទី៣ Leag​​​​ue 1 នៅក្នុងលទ្ធផល នៅក្នុងលទ្ធផល ១-០​៕

Telegram-Troryorng
Share.