បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២១​ចំណាត់​ថ្នាក់​លេខ​២ កញ្ញា ឆន​ ស្រី​ណេត​ បាន​ថត​បញ្ចប់​ភាពយន្ត​​​ដំបូង​របស់​ខ្លួន​​គឺ​រឿង​ «អាក្រក់​ឬ​ល្អ​ ក៏​ស្រលាញ់» ​ចាប់​ដៃ​គូ​សម្ដែង​​ជាមួយ​នឹង​តារា​ចម្រៀង​ក្រុម​ក្មេង​ខ្មែរ សុជាតិ យ៉ាង​ជោគជ័យ​ ហើយ​ក៏​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ និង​អ្នក​ទស្សនា​ជា​ច្រើន។

ស្នាដៃ​លើក​ទីមួយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​កោត​សរសើរ​ច្រើន​សាមី​ខ្លួន​បាន​បង្ហាញ​ពី​ក្ដី​រំភើប​រីករាយ​ដែល​បាន​សម្ដែង​​ចាប់​គូ​ជាមួយ​នឹង​សុជាតិ​(ក្មេង​ខ្មែរ)​ ប៉ុន្តែ​កញ្ញា​ក៏​បង្ហើប​​ឱ្យ​ដឹង​ដែរ​ថា​ការ​សម្ដែង​រឿង​ដំបូង​នេះ​កញ្ញា​នៅ​ភ័យ​និង​អៀន​ច្រើន​ មួយ​វិញ​ទៀត​ក្រោយ​ថត​រឿង​នេះ​រួច​កញ្ញា​នៅ​មិន​ទាន់​​មាន​ការងារ​ផ្នែក​សម្ដែង​ទៀត​នោះ​ទេ​។

ចំពោះ​សំនួរ​ដែល​សួរ​កញ្ញា​ ស្រីណេត ថា​កញ្ញា​នឹង​ប្រឡូក​លើ​វិស័យ​សម្ដែង​យ៉ាង​ពេញ​ទំហឹង​ឬ​យ៉ាង​ណា​នោះ​ កញ្ញា​បាន​ឆ្លើយ​តប​ថា​បើ​ឱកាស​ផ្ដល់​ឱ្យ​កញ្ញា​សម្ដែង​ទៀត​កញ្ញា​ នឹង​សម្ដែង​តែ​ចំពោះ​វិស័យ​ដើរ​ម៉ូដ​និង​ការងារ​ផ្សេងៗ​ទៀត​កញ្ញា​ក៏​មិន​ចោល​ដែរ​។

កញ្ញា​ឯក​ដ៏​ស្រស់​ស្អាត​ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​បែរ​ជា​លើក​ឡើង​ថា​ កញ្ញា​យល់​ថា​ការ​សម្ដែង​ មាន​ការ​លំបាក​ជាង​ការ​ប្រកួត​ឆ្ងាយ​ណាស់​ព្រោះ​ការ​សម្ដែង​គឺជា​ការ​កុហក​អារម្មណ៍​ខ្លួន​​​ឯង​ ចំណែក​ឯ​​ការ​ប្រកួត​វិញ​​គឺ​ជា​ភាព​ពិត​គឺជា​ខ្លួន​របស់​កញ្ញា​ផ្ទាល់។

ជា​ចុងក្រោយ ​ស្រីណេត​ ក៏​បាន​ផ្ដាំ​ផ្ញើ​ថ្លែង​អំណរ​គុណ​ចំពោះ​ហ្វេន​ដែល​ស្រលាញ់​ចូលចិត្ត​កញ្ញា​ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំង​អស់​ឱ្យ​ជួប​ប្រទះ​តែ​សុខ​សុភមង្គល​ និង​ធ្វើ​អ្វី​ៗ​បាន​សម្រេច​ជោគជ័យ​គ្រប់​ប្រការ​៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.