ភ្នំពេញ ៖ ម៉ូតូ Icon មួយគ្រឿងបើកដោយស្ត្រីម្នាក់ ជិះលើផ្លូវបញ្ច្រាស ត្រូវបានម៉ូតូមួយគ្រឿងទៀត បើកបុកដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាក icon ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AV-6962 ជិះលើផ្លូវបញ្ច្រាស ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-9216 ជិះដោយបុរសម្នាក់ ពីលិចទៅកើត លើផ្លូវអថិភាព បុកបណ្តាលឲ្យដេកដួលទាំង២គ្រឿង រងរបួសស្ត្រីម្នាក់បាក់ស្មាឆ្វេង ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ។

ករណីខាងលើកើតឡើងភ្លាមៗ សមត្ថកិច្ចលើកម៉ូតូទាំង២គ្រឿងដាក់ចូលប៉ុស្តិ៍ ជៀសវាងកកស្ទះចរាចរ ចំណែកជនរងគ្រោះ ស្ត្រីម្នាក់របួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅមន្ទីរពេទ្យ

Share.