​ក្រុម​បាល់ទាត់សារិកា​ព្រៃ Newcastle United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំ៣ ក្រោយរងបរាជ័យ ១-០ នៅក្នុងផ្ទះ​ខ្លួនឯង ក្រោម​ថ្វី​ជើង​របស់​ក្រុម Cambridge United ដែល​លេង​នៅ​ក្របខណ្ឌ​ទី៣ របស់ប្រទេសអង់គ្លេស។

បន្ទាប់ពីបញ្ចប់ការប្រកួត កីឡាករទាំងអស់របស់ក្រុម Cambridge United នាំគ្នាអបអរស្ទាយ ‘Siuu’ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo​ មុខអ្នកគាំទ្ររបស់ពួកគេ។

សម្រាប់ការប្រកួតជុំទី៤ នៃពានរង្វាន់ FA Cup ក្រុមបាល់ទាត់ Cambridge United នឹងត្រូវជួបជាមួយក្រុម Luton Town ដែលមកពីក្របខណ្ឌ​​ Championship លីគទី២ របស់ប្រទេសអង់គ្លេស៕

ខាង​ក្រោម​ជា​វីដេអូ​នៃការអបអរស្ទាយ ‘Siu’​ របស់កីឡាករ Cambridge៖

https://youtu.be/-C5b-wC6S44
Telegram-Troryorng
Share.