តារា​សម្ដែង​ដែល​ធ្លាប់​តែ​ជាប់​រហស្សនាម​ រាជិនី​គ្មាន​រឿង​អាស្រូវ​ Taew បាន​បើក​ចិត្ត​ទាំង​ទឹក​ភ្នែក​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ថា​ជីវិត​របស់​ខ្លួន​ប្រែ​ជា​ក្រឡាប់​ចាក់​ ពី​បាត​ដៃ​ទៅ​ខ្នង​ដៃ​ ធ្វើ​អ្វី​ក៏​ខុស​ ធ្វើ​អ្វី​ក៏​ក្លាយ​ជា​​ដំណឹង​​មាន​តែ​មនុស្ស​ជេរ​ប្រមាថ​និង​រិះគន់​។

សម្រាប់​តារា​សម្ដែង​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​រូប​នេះ​ មួយ​រយៈ​ចុង​ក្រោយ​ឃើញ​ថា​មិន​ថាកញ្ញា​ធ្វើ​អ្វី​នោះ​ទេ​ គឺ​មាន​តែ​សំឡេង​រិះគន់​និង​ប្រមាថ​រហូត។

ឆ្លៀត​ក្នុង​ឱកាស​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​ Woody FM ស្រី​ស្រស់​រូប​នេះ​បាន​បើក​ចិត្ត​និយាយ​ពី​រហស្សនាម​រាជិនី​គ្មាន​រឿង​អាស្រូវ​របស់​ខ្លួន​​ប៉ុន្តែ​ស្រាប់​តែ​សុខៗ​គ្រប់​យ៉ាង​ប្រែប្រួល​អស់​ មិន​ថាកញ្ញា​ធ្វើ​អ្វី​ក៏​​ទទួល​រង​នូវ​សម្ដី​ប្រមាថ​​និង​រិះគន់​ជា​និច្ច​មិន​ថា​​កញ្ញា​បង្ហោះ​អ្វី​នោះ​ទេ​កញ្ញា​ត្រូវ​តែ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ជានិច្ច​ ប៉ុន្តែ​មាន​ពេល​ខ្លះ​មនុស្ស​ដែល​មិន​ស្គាល់​កញ្ញា​មិន​ដឹង​រឿង​អ្វី​សោះ​បែរ​ជា​ចូល​​មក​ Comment ជេរឬ​ប្រមាថ​ដល់​កញ្ញា​។

ចំពោះ​ករណី​​ខាង​លើ​នេះ​កញ្ញា​បាន​អះអាង​ថា​កញ្ញា​មិន​អីទេ​បើ​អ្នក​ដទៃ​មិន​យល់​ក៏​ថ្វី​ដែរ​ សំខាន់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​កញ្ញា​យល់​ទៅ​គឺ​បាន​ហើយ​ ចំណែក​រឿង​ដែល​កញ្ញា​បង្ហោះ​រូប​ឬ​វីដេអូ​នៅ​លើ​ Social Media ​មិន​ថា​ជា​វីដេអូ​រាំ​ឬ​ឈុត​ហែល​ទឹក​នោះ​គឺ​ប្រៀប​ដូច​ជា​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​ដែល​មនុស្ស​គ្នា​អាច​ត្រលប់​មក​មើល​វិញ​បាន​ថា​ថ្ងៃ​នោះ​យើង​ធ្វើ​អី​ ហើយ​បាន​ទៅ​ណា​ខ្លះ​។

កញ្ញា Taew បាន​​និយាយ​ដល់​រឿង​រ៉ាវ​ស្នេហា​របស់​ខ្លួន​ជា​មួយ​នឹង​សង្សារ​បច្ចុប្បន្ន​​ដែល​ជា​បុរស​អ្នក​មាន​ថា​ ការ​ពិត​កញ្ញា​គឺជា​មនុស្ស​ម្នាក់​ដែល​រឹង​មាំ​មិន​ទន់​ជ្រាយ​នោះ​ទេ​នៅ​ចំពោះ​មុខ​គ្រួសារ​និង​បងប្អូន​មិត្ត​ភក្ដិ​ តែ​ពេល​នៅ​ក្បែរ​សង្សារ​កញ្ញា​បែរ​ជា​មាន​អារម្មណ៍​ថា​ខ្លួន​ទន់​ជ្រាយ​ ដោយ​សារ​តែ​សង្សារ​ជា​បុរស​ម្នាក់​មាន​ចិត្ត​ស្មោះ​ត្រង់​។ សម្រាប់​ស្នេហា​លើក​នេះ​កញ្ញា​មាន​ចិត្ត​រីករាយ​ខ្លាំង​ណាស់​ ដូច្នេះ​ទើប​កញ្ញា​ចង់​រក្សា​អនុស្សាវរីយ៍​ល្អ​ៗ​ទុក​ មិន​ថា​ជា​រឿង​ប៉ា​របស់​កញ្ញា​ក៏​ចង់​រក្សា​ទុក​ដែរ​ ដូច្នេះ​ទើប​សម្រេច​ចិត្ត​សរសេរ​កំណត់​ហេតុ​តាំង​ពី​ថ្ងៃ​ជួប​គ្នា​ដំបូង​ដែល​បាន​ជួប​គ្នា​។

តួ​ឯក​ស្រី​ព្រះ​ម៉ែនាគី​រូប​នេះ​បាន​លើក​ឡើង​ចំពោះ​រឿង​ដែល​ខ្លួន​កើត​ «ជំងឺ​ភ័យ​ស្លន់ស្លោ​» ថា​កញ្ញា​កើត​ជំងឺ​នេះ​ប្រហែល​ជា​៤​ទៅ​៥​ឆ្នាំ​ហើយ​ ចង់​បំបាត់​អាការៈ​ដែល​បង្ក​ដោយ​ជំងឹ​នេះ​ត្រូវ​ទទួល​ទាន​ថ្នាំ​ ប៉ុន្តែ​កញ្ញា​ព្យាយាម​មិន​ប្រាស់​ថ្នាំ​ ដោយ​បង្វឹក​ដង្ហើម​ និង​រៀន​ចេះ​ទម្លាក់​ចោល​អ្វី​ដែល​ជា​សម្ពាធ៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.