ជា​រឿង​ធម្មតា​នៅ​ពេល​ដល់​ថ្ងៃ​ខួប​កំណើត​តារា​ក្នុង​បេះដូង​ ​អ្នក​គាំទ្រ​ (Fan) រមែង​ចង់​ជូន​របស់​អ្វី​ដែល​ពិសេស​សម្រាប់​ឱកាស​ដ៏​ពិសេស​បែបនេះ​។ ខណៈ​ដែល​អ្នក​គាំទ្រ​មួយ​ចំនួន​យក​រូប​តារា​ដែល​ខ្លួន​ស្រលាញ់​ទៅ​បង្ហាញ​លើ​ផ្ទាំង​​ LED កណ្ដាល​ទីក្រុង​ អ្នក​ខ្លះ​​ទៀត​ចង់​ឱ្យ​ជា​របស់​ដែល​មាន​តម្លៃ​ខ្លាំង​ជា​អនុស្សាវរីយ៍​។​ ​ដោយ​យោង​តាម​សារព័ត៌មាន​កូរ៉េ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​កន្លង​ ថ្ងៃ​នេះ​ត្រយង​សូម​​ប្រមូល​ផ្ដុំ​និង​លើក​យក​កាដូ​​មាន​តម្លៃ​ខ្ពស់​ៗ​ ដែល​ Idol កូរ៉េ​ទទួល​បាន​ពី​អ្នក​គាំទ្រ​ក្នុង​ថ្ងៃ​ខួប​កំណើត​​។​

1. កាដូ​មាស​សុទ្ធ​

តារា​ចម្រៀង​ប្អូន​ពៅ​ក្នុង​ក្រុម​ ​BTS ទទួល​បាន​មាស​សុទ្ធ​​ជា​កាដូ​ខួប​កំណើត​ដុំ​មាស​ដែល​មាន​ទម្ងន់​កន្លះ​គីឡូ​ក្រាម​នេះ​គឺ​ជា​កាដូ​ដែល​ប្លែក​បំផុត​ជា​ពិសេស​តម្លៃ​ដែល​មិនមែន​អ្នក​ណា​ម្នាក់​ចេះ​តែ​អាច​ទិញ​បាន​ទៀត​នោះ​ ធ្វើ​ឱ្យ​កាដូ​ខួប​កំណើត​ឆ្នាំ​២០១៧​របស់​ Jongkook គឺ​ជា​ការ​ចងចាំ​មួយ​ដែល​ពិបាក​នឹង​ភ្លេច​។

2. នាឡិកា​តម្លៃ​១​ម៉ឺន​ដុល្លារ​

Baekyun​ ​សមាជិក​ក្រុម​ ​EXO​ ធ្លាប់​បាន​ទទួល​កាដូ​នាឡិកា​ Rolex នៅ​ថ្ងៃ​ខួប​កំណើត​។ សម្រាប់​នាឡិកា​ Rolex ដែល​មាន​តម្លៃ​ទាប​បំផុត​យ៉ាង​ហោច​ណាស់​ក៏​២ពាន់​ដុល្លារ​ដែរ​ ប៉ុន្តែ​នាឡិកា​ដែល​ Baekyun បាន​ទទួល​ជា​អំណោយ​ខួប​កំណើត​នោះ​ជា​ធម្មតា​មួយ​គ្រឿង​មាន​តម្លៃ​១​ម៉ឺន​ដុល្លារ​។ កាដូ​នេះ​គេ​បាន​ទទួល​ពី​ក្រុម​អ្នក​គាំទ្រ​ដែល​មាន​ឈ្មោះ​ថា​ Polar Light ។​ នាឡិកា​នេះ​គ្រាន់​តែ​ជា​អំណោយ​មួយ​ក្នុង​ចំណោម​អំណោយ​ប្រណិត​និង​មាន​តម្លៃ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​គាំទ្រ​ជូន​ដល់​រូប​គេ​បំផុត​។​ អំណោយ​ថ្លៃ​ដល់​ថ្នាក់​នេះ​ Idol ណា​ដែល​មិន​​រំភើប​នោះ​។​

3. ​ទិញ​របស់​ប្រើ​មួយ​ហាង​ទំនើប​​ជា​កាដូ​

Mingyu សមាជិក​ក្រុម​ចម្រៀង​ SEVENTEEN ​ទទួល​បាន​អំណោយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​គម្រប់​២០​ឆ្នាំ​របស់​គេ​។ កាដូ​ដែល​គេ​បាន​ទទួល​អាច​និយាយ​បាន​ថា​ជា​សំភារៈ​មួយ​ហាង​ទំនើប​ក៏​ថា​បាន​ព្រោះ​មាន​តាំង​ពី​ Givenchy, Dolce & Gabbana, Saint Laurent, និង Louis Vuitton ជា​ដើម​។​ Mingyu ទទួល​បាន​កាដូ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ស្លៀក​ពាក់​និង​ប្រើ​ម្នាក់​ឯង​ក៏​មិន​អស់​ដែរ​ដូច្នេះ​រូប​គេ​បាន​ចែក​កាដូ​មួយ​ចំនួន​ធំ​​ទៅ​ឱ្យ​សមាជិក​ក្រុម​ជា​មួយ​គ្នា​។

4. សម្ភារៈ​​ប្រើប្រាស់​​សរុប​ប្រហែល​១​ម៉ឺន​ដុល្លារ​

បច្ចុប្បន្ន​ក្រុម​ចម្រៀង​ TWICE លែង​ទទួល​អំណោយ​ជា​​វត្ថុ​មាន​តម្លៃ​ពី​អ្នក​គាំទ្រ​ទៀត​ហើយ​ ប៉ុន្តែ​បើ​ត្រលប់​មើល​ទៅ​អតីត​កាល​វិញ​ Sana ធ្លាប់​ទទួល​បាន​កាដូ​ជា​វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ដូច​ជា​ នាឡិកា​ កាបូបដៃ​ កាបូប​ស្ពាយ​មាន​តម្លៃ​សរុប​ប្រមាណ​១​ម៉ឺន​ដុល្លារ​។​ កាដូ​ភាគ​ច្រើន​ដែល​ក្រុម​ចម្រៀង​នេះ​ទទួល​បាន​គឺ​តាម​រយៈ​គេហទំព័រ​ក្រុម​អ្នក​គាំទ្រ​ប៉ុន្តែ​កាដូ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​​គឺ​បាន​ទទួល​ជា​ពិសេស​ពី​អ្នក​គាំទ្រ​ម្នាក់​ៗ​។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​​ភ្ញាក់​លើស​ពី​កាដូ​​ ​ដែល​មាន​តម្លៃ​មហាសាល​នោះ​គឺ Sana ទទួល​បាន​កាដូ​នេះ​ក្រោយ​​ក្រុម​ចម្រៀង​ TWICE ឈាន​ជើង​ចូល​សិល្បៈ​​​បាន​ត្រឹម​២​ខែ​ប៉ុណ្ណោះ​។

5. នាឡិកានិងរបស់​ប្រើប្រាស់​សរុប​ជាង​២​ម៉ឺន​ដុល្លារ​

ត្រឹម​មាស​សុទ្ធ​មិន​ទាន់​ជា​កាដូ​ដែល​អស្ចារ្យ​សម្រាប់​ខួប​កំណើត​របស់​ Jungkook គ្រប់​២០​ឆ្នាំ​នោះ​ទេ​ ព្រោះ​តារា​រូប​នេះ​នៅ​ទទួល​បាន​នាឡិកា​ Rolex ដែល​មាន​តម្លៃ​២​ម៉ឺន​៣​ពាន់​ដុល្លារ​ឬក៏​លើស​នឹង​ទៀត​ផង​។ ក្រៅ​ពី​នោះ​ Jungkook នៅ​ទទួល​បាន​បាន​កាស​ កាំមេរ៉ា​ ស្បែក​ជើង​ ខ្សែដៃ​ ដែល​មាន​តម្លៃ​ប្រហែល​មួយ​១ពាន់​ដុល្លារ​ថែម​ទៀត​ផង​។

៦.កាដូ​ផលិតផល​​ Gucci

អ្នក​គាំទ្រ​បាន​ដឹង​ថា​តារា​ចម្រៀង​ V នៃ​ក្រុម​ BTS គឺ​ជា​អ្នក​ដែល​ស្រលាញ់​ផលិតផល​ Gucci ផ្កាប់​មុខ​​ដូច្នេះ​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​តារា​រូប​នេះ​ ក្រុម​គាំទ្រ​ដែល​មាន​ឈ្មោះ​ថា​ TaeTaeland បាន​ជូន​អំណោយ​ជា​ផលិតផល​ Gucci សុទ្ធ​ទៅ​ឱ្យ​ V តែ​ម្ដង​។​​ ទោះ​ជា​កាដូ​នោះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ ហើយ​ V ជា​មនុស្ស​ដែល​ស្រលាញ់​ម៉ាក Gucci តែ​ភាគ​ច្រើន​​សង្កេត​ឃើញ​ថា​ V ​​ជ្រើសរើស​ពាក់​តែ​ពីរ​បី​មុខ​ប៉ុណ្ណោះ​ក្នុង​ចំណោម​កាដូ​ទាំង​អស់​។​

7. ​ភ្នំ​កាដូ​មាន​វត្ថុ​ប្រើប្រាស់​គ្រប់សព្វបែប​យ៉ាង​

Kang Daniel សមាជិក​ក្រុម​ Wanna One ក៏​ទទួល​បាន​កាដូ​ច្រើន​សន្ធឹកសន្ធាប់​មិន​ចាញ់​ Mingyu នោះ​ទេ​នៅ​ក្នុង​ថ្ងៃ​ខួប​អាយុ​គ្រប់​២២​ឆ្នាំ​របស់​គេ​។​ ​មុន​ថ្ងៃ​ខួប​កំណើត​ក្រុម​អ្នក​គាំទ្រ​ថែម​ទាំង​ត្រួត​ពិនិត្យ​ខ្លាច​ទិញ​កាដូ​ជាន់​គ្នា​ថែម​ទៀត​ផង​។​ នៅ​ថ្ងៃ​ខួប​កំណើត​ Kang Daniel ទទួល​បាន​ស្បែក​ជើង ​Jimmy Choo , អាវ​គ្រប​លើ​ Saint Laurent poncho, ស្បែក​ជើង​ Adidas X Alexander Wang មួយ​គូ​ ​,ខ្សែក​ កាស​ស្ដាប់​ម៉ាក​ Sony WH-1000 X និង​កាបូប​ Gucci នេះ​គ្រាន់​តែ​ដកស្រង់​បាន​ខ្លះ​ប៉ុណ្ណោះ ព​្រោះ​​ការ​ពិត​នៅ​មាន​ច្រើន​ទៀត។

៨.​នំ​ខួប​ដ៏​សែន​ពិសេស​

ទោះ​ជា​នេះ​មិន​អាច​និយាយ​ថា​ជា​កាដូ​ខួប​កំណើត​ ប៉ុន្តៃ​សមាជិក​ក្រុម​ VIXX ទទួល​បាន​នំ​ខួប​ដែល​រចនា​យ៉ាង​ពិសេស​សម្រាប់​ស្វាគមន៍​បទ​ចម្រៀង​ថ្មី​ «On And One»។ នំ​ខួប​ដែល​បាន​រចនា​ឡើង​យ៉ាង​ពិសេស​នោះ​គឺជា​កាដូ​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែល​ក្រុម​នេះ​បាន​ទទួល​កាល​ណោះ​​ព្រោះ​ជា​នំ​ដែល​មាន​ការ​រចនា​ឡើង​ស្អាត​ជា​ពិសេស​សម្រាប់​ស្វាគមន៍​ VIXX ផ្ទាល់​តែ​ម្ដង​។

Share.