ហ្វេ​ន​អ្នកគាំទ្រ​ច្បាស់​បានដឹង​មកហើយ​ថា កូនប្រុស​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ទាំង៣នាក់​សុទ្ធ​តែមាន​រូបរាង​សង្ហា​មិន​ចាញ់​ឪពុក​ឡើយ​នៅក្នុង​រួមមាន សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរីវុឌ្ឍ ។ ទាំង៣នាក់​នេះ សុទ្ធសឹងតែ​ជា​គ្រាប់ពេជ្រ​ពន្លក​ថ្មី​របស់​ហង្ស​មាស ដែលម្នាក់ៗសុទ្ធ​តែមាន​សមត្ថភាព​រាំ និពន្ធ​ទំនុកច្រៀង និង ភ្លេង ព្រមទាំង​បានក្លាយ​ជាតា​រា​ម៉ូ​ដែល​ថត​ស្បត​ឱ្យ​ក្រុមហ៊ុន​មួយចំនួន​ថែម​ទៀតផង ។

ថ្មីៗនេះ គេ​ចាប់អារម្មណ៍​ឃើញថា ក្រុមគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើដំណើរទៅខេត្ត កោះកុង និងចូលរួមដាំកូនឈើកោងកាងចំនួន១០០០ដើម។ អ្វីដែលគេកត់សម្គាល់នោះគឺ ព្រោះតែ​រូបរាង​សង្ហា​របស់​កូនប្រុស​ទាំង៣របស់លោក ព្រាប សុវត្ថិ ក៏បាន​អង្រួន​បេះដូង​ហ្វេ​ននារីៗឱ្យ​ទប់ចិត្ត​មិនបាន ហើយ​សម្រុក​មក​ឱប​អ្នក​ទាំង៣ពេញដៃ រហូត​ធ្វើឱ្យ​ហ្វេ​ន​មួយចំនួនទៀត​កើត​ចិត្ត​ច្រណែន។

តាមរយៈ​វីដេអូ​ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់លោក សុវត្ថិ មុនី​វណ បានឱ្យឃើញថា ទំនង​ដូចជា​បញ្ចប់​កម្មវិធីការដាំ​កូនឈើ ហ្វេននារីៗបាន​សម្រុក​មក​ឱប​អ្នក​ទាំង៣ បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​គាំទ្រ បើទោះបីជា​មិនទាន់បាន​លើក​គោក​វិញ​ក៏ដោយ។

ទស្សនាវីដេអូនេះ​៖

ក្រោយ​បង្ហោះ​វីដេអូ​នោះ​ហើយ មាន​ហ្វេនៗមួយចំនួនទៀត កើតមាន​ចិត្ត​ច្រណែន និង​និយាយ​រៀបរាប់ថា «សុទ្ធតែជា​ឪ​កាស​ហើយ​ស្រី​គ្នា​យើង» «ស្រីៗទៅ​អត់​ខាត​ទេ​ដាំ​កោង​កាង​ហើយ​បាន​អោប​អាយ​ដល​ទៀត» «កើត​មកជា​ប្រុស​ស្អាត​ពិតជា​ពិបាក​ខ្លាំងណាស់» និង​មាន​ខ្លះទៀត​និយាយថា «មិនដឹង​ថ្ងៃ​ណា​ខ្ញុំ​មាន​វាសនា​បាន​អោប​អាយ​ដល​ទេ»៕

Telegram-Troryorng
Share.