ក្រុមជម្រើសជាតិ​ អេហ្ស៊ីប បានត្រឹមខកចិត្តប្រកួតដំបូងក្រោមថ្វីជើងក្រុមជម្រើសជាតិ នីហ្សេរីយ៉ា ក្នុងលទ្ធផល ១-០ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Leicester City កីឡាករ Kelechi Iheanacho នៅកីឡដ្ឋាន Stade Roumde Adjia នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ចំណែកឯមួយគូទៀត ដែលស្ថិតនៅក្នុងពូល D ដូចគ្នាគឺក្រុមជម្រើសជាតិ ស៊ូដង់ ចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមជម្រើសជាតិ​ ហ្គីណេ-ប៊ីសា ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០-០។​​ ខណ:ខ្សែបម្រើ Pele របស់ក្រុមជម្រើសជាតិ ហ្គីណេ-ប៊ីសា ខកខានឱកាសបាល់ពិន័យ១១ម៉ែត្រនៅនាទី៨២។

តារាងចំណាត់ថ្នាក់ពូលD៖
១. នីហ្សេរីយ៉ា មាន៣ពិន្ទុ
២. ហ្គីណេ-ប៊ីសា មាន១ពិន្ទុ
៣. ស៊ូដង់ មាន១ពិន្ទុ
៤. អេហ្ស៊ីប មិនទាន់មានពិន្ទុ។

នីហ្សេរីយ៉ា ១-០​​ អេហ្ស៊ីប
ស៊ូដង់ ០-០​​ ហ្គីណេ-ប៊ីសា
Telegram-Troryorng
Share.