ការប្រកួតពានរង្វាន់ Spanish Super Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម FC Barcelona ទល់នឹង Real Madrid ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២:០០យប់រំលងអធ្រាត្រនៅកម្ពុជា នៅកីឡដ្ឋាន King Fahd Stadium។

លោក Xavi គ្រូបង្វឹករបស់ Barcelona បានថ្លែងក្នុងសន្និសីទកាសែតថា៖«ខ្សែការពារ Ronald Araujo ច្បាស់ជាអាចបញ្ឈប់ Vinicius Jr បាន, អ្វីដែលពិសេសគឺ Fati, Memphis, Pedri និង Ferran Torres អាចនឹងមានវត្តមាននៅយប់នេះ។»

ចំណែកឯលោក Carlo Ancelotti គ្រូបង្វឹករបស់ Real Madrid៖ «Barcelona មានកីឡាករក្មេងល្អៗជាច្រើនដូចជា Pedri, Gavi, Nico ជាពិសេសកីឡាករដែលពោរពេញដោយបទពិសោធន៍ដូចជា Pique, Alba និង Busquet ជាដើម, ប៉ុន្តែយើងចង់ត្រលប់មកផ្ទះវិញជាមួយពាន Spanish Super Cup។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup៖
– FC Barcelona vs Real Madrid (ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២)
– At-Madrid vs Athletic Club (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២)។

ដូច្នេះយប់នេះតើ Real Madrid ឬក៏ FC Barcelona អាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Spanish Super Cup?

Telegram-Troryorng
Share.