នៅ​ក្នុង​ប្រទេស​ចិន​សម័យ​បុរាណ​មាន​របប​បុរស​អាច​មាន​ប្រពន្ធ​ច្រើន ជា​ពិសេស​បំផុត​គឺ​ព្រះមហាក្សត្រ​ដែល​​ជា​អ្នក​គ្រប់​គ្រង​អំណាច​ ​ដូច្នេះ​នារី​ស្រស់ស្អាត​រាប់​នាក់​នៅ​ក្នុង​វាំង​ហ្លួង​មិនមែន​ជា​រឿង​គ្រាន់​តែ​និយាយ​លេង​សើច​នោះ​ទេ​។ នៅ​ក្នុង​វាំង​ស្ដេច​ចិន​មាន​ស្រី​ស្នំ​​យ៉ាង​ច្រើន​ តើ​ពួក​នាង​ទាំង​អស់​​ត្រូវ​ចូល​ថ្វាយ​ខ្លួន​បម្រើ​ហុងតេ​បែប​ណា?​ ការ​ថ្វាយ​ខ្លួន​របស់​ស្រី​ស្នំ​ទាំង​អស់​មាន​ចែក​ចេញ​ជា​៣ដំណាក់កាល​គឺ៖

១. ដំណាក់​កាលទីមួយ​ ​ជ្រើសរើស​ផ្លាក​ឈ្មោះ

នៅ​ក្នុង​ភាពយន្ត​ភាគ​ឬ​ភាពយន្ត​ទូរទស្សន៍​ជា​ច្រើន​រឿង​ មាន​ការ​ជ្រើសរើស​ផ្លាក​ឈ្មោះ​ស្រី​ស្នំ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក៏​មាន​លក្ខណៈ​បែប​នេះ​ដូច​គ្នា​ដែរ​ ពោល​គឺ​នៅ​ក្រោយ​ពេល​ព្រះ​ចៅ​អធិរាជ​សោយ​ព្រះក្រយ៉ា​ពេល​ល្ងាច​រួច​ មហាត្លឹក​នឹង​នាំ​យក​ផ្លាក​ឈ្មោះ​របស់​ស្រី​ស្នំ​ឱ្យ​ព្រះអង្គ​ជ្រើសរើស​ដើម្បី​ឱ្យ​ទ្រង់​ជ្រើស​រើស​ថា​យប់​នេះ​ព្រះ​អង្គ​នឹង​ផ្សំ​ដំណេក​ជាមួយ​នឹង​នាង​ស្នំ​មួយ​ណា​។ ស្រីស្នំ​ជា​ច្រើន​ដើម្បី​បាន​ឱកាស​ថ្វាយ​ខ្លួន​បម្រើ​ព្រះ​រាជា​ ត្រូវ​តែ​យក​ចិត្ត​យក​ថ្លើម​មហាថ្លឹក​ដោយ​បង្ហាញ​ការ​យក​ចិត្ត​​គោរព​ជា​ពិសេស​ ដើម្បី​ឱ្យ​ឈ្មោះ​របស់​ខ្លួន​ស្ថិត​នៅ​លើ​ត្រង់​កន្លែង​ដែល​មាន​ឱកាស​ត្រូវ​បាន​ព្រះ​រាជា​ជ្រើសរើស​។ បន្ទាប់​ពី​ព្រះ​រាជា​ជ្រើសរើស​រួចរាល់​ ស្រីស្នំ​ដែល​ត្រូវ​បាន​ជ្រើសរើស​ត្រូវ​ចាប់​ផ្ដើម​ត្រៀម​ខ្លួន​ ដោយ​ជំហាន​ដំបូង​ មុជ​ទឹក​សម្អាត​កាយ​ឱ្យ​ស្អាត​រួច​ហើយ​ រួច​ដណ្ដប​ខ្លួន​ដោយ​ផាហ៊ុំ​ហើយ​ឱ្យ​មហាថ្លឹក​នាំ​ខ្លួន​ទៅ​។ ក្នុង​ចំណុច​នេះ​មាន​មនុស្ស​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ស្រី​ស្នំ​មិន​អាច​ស្លៀក​សំលៀកបំពាក់​ ចម្លើយ​នោះ​គឺ​ដើម្បី​សុវត្ថិភាព​ព្រះចៅ​អធិរាជ ការពារក្រែង​មាន​នាង​ស្នំ​ណា​ម្នាក់​លួច​លាក់​អាវុធ​ទុក​ធ្វើ​គត់​ព្រះរាជា​ ដូច្នេះ​ហើយ​ទើប​នាង​ស្នំ​នីមួយៗ​ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​បម្រើ​ព្រះរាជា​មិន​អាច​ស្លៀក​សំលៀក​បំពាក់​បាន​។​​

២. ដំណាក់​កាល​​​ទីពីរ​ ថ្វាយ​ខ្លួន​ឡើង​គ្រែ​

មុន​នឹង​ស្រីស្នំ​មក​ដល់​ ព្រះ​ចៅ​អធិរាជ​​ទ្រង់​នៅ​លើ​ព្រះទែន​បន្ទំ​រួចរាល់​ ស្រីស្នំ​រូប​នោះ​ត្រូវ​ដាក់​ជើង​ម្ខាង​ចូល​ក្នុង​ក្រឡាបន្ទំ​ ហើយ​ក្រោយ​ពេល​ដែល​មហាថ្លឹក​ចេញ​ទៅ​បាត់ នាង​ស្នំ​ចាប់​ផ្ដើម​ជំរុះ​ផាហ៊ុម​រួច​ហើយ​​ឡើង​លើ​គ្រែ​ដោយ​ឡើង​ចាប់​​ពី​ខាង​ព្រះបាតទៅ​ បន្ទាប់​មក​​ព្រះរាជា​​អាច​ចាប់​ផ្ដើម​ផ្សំ​ដំណេក​នឹង​ស្រី​ស្នំ​​បាន​។​

៣. ដំណាក់​កាល​ទី៣ សម្រេច​ភារកិច្ច

ច្បាប់​មួយ​សម្រាប់​ព្រះ​រាជា​ដែល​ផ្ទំ​ជាមួយ​នឹង​នាង​ស្នំ​ គឺ​ព្រះអង្គ​មិន​អាច​ផ្ទំ​ជាមួយ​នឹង​ស្នំ​ណា​ម្នាក់​ពេញ​មួយ​រាត្រី​បាន​នោះ​ទេ​ ព្រោះ​បើ​ដល់​វេលា​ហើយ​នោះ​ មហាថ្លឹក​ដែល​នៅ​ខាង​ក្រៅ​នឹង​ស្រែក​ប្រកាស​ជា​ដំណឹង​ដល់​ព្រះរាជា តែ​បើ​ព្រះ​អង្គ​មិន​ទាន់​បញ្ចប់​ភារកិច្ច​ទេ​នោះ​ ក្រុម​មហាថ្លឹក​នឹង​រង់​ចាំ​បន្តិច​សិន​ ហើយ​នៅ​ពេល​ដែល​ភារកិច្ច​បញ្ចប់​ ស្រីស្នំ​នឹង​ចាក​ចេញ​ពី​ក្រឡា​បន្ទំ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​រុំ​ខ្លួន​ដោយ​ផាហ៊ុំ​ដើម្បី​ឱ្យ​មហាថ្លឹក​នាំ​ខ្លួន​ចាក​ចេញ​ពី​ក្រឡា​បន្ទំ​ព្រះរាជា​។ ហេតុ​អ្វី​បាន​ជា​ការ​ផ្សំ​ដំណេក​ចាំ​បាច់​ត្រូវ​កំណត់​ពេល​វេលា​? ច្បាប់​នេះ​បង្កើត​ឡើង​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ព្រះរាជា​ចំណាយ​​ព្រះ​កាយពល​អស់​ច្រើន​ ជា​ពិសេស​គឺ​កុំ​ឱ្យ​ខាត​កម្លាំង​ដើម្បី​បំពេញ​ព្រះរាជ​កិច្ច​ផ្សេង​ៗ​ទៀត​។ ច្បាប់​នេះ​ត្រូវ​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តាំង​ពី​ដូន​តាមក​ ដែល​ច្បាប់​នេះ​មិន​មាន​អ្នក​ណា​អាច​ប្រឆាំង​បាន​។

​៣​ចំណុច​ដូច​បាន​រៀបរាប់​នេះ​គឺជា​​ដំណាក់​កាល​ថ្វាយ​ខ្លួន​របស់​ស្រី​ស្នំ​ជូន​ដល់​ព្រះរាជា​នា​សម័យ​កាល​ចិន​បុរាណ​។ ពេល​ខ្លះ​មាន​ការ​ផ្លាស់ប្ដូរ​តិច​តួច​ ប៉ុន្តែ​មិន​ច្រើន​នោះ​ទេ​៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.