ក្រុងព្រះសីហនុ ៖ រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុក និងរថយន្តចំនួន០២ គ្រឿងដែលចតចោលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៣:១៥នាទីយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវខាងក្រោយតូតាល់ផ្សារលើ ស្ថិតនៅក្នុងភូមិ ០២ សង្កាត់លេខ ០២ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក GS 300 ពាក់ស្លាកលេ ខភ្នំពេញ 2BL-2272 បើកបរក្នុងទិសដៅពីលិចមកកើត ពេលដែលមក ដល់កន្លែងកើតហេតុបានជ្រុលចង្កួតទៅផ្លូវខាងឆ្វេង បណ្ដាលឱ្យបុកជាមួយនឹងរថយន្ដ ម៉ាក Lexus RX300 ពាក់ស្លាកលេខព្រះសីហនុ 2B-7461 រួចក៏ រុញបន្តទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត ម៉ាក Volvo ពាក់ស្លាកលេខភ្នំពេញ 2W-8268 បណ្ដាលឲ្យរថយន្តបង្កររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តដែលរងគ្រោះរងការខូចខាតគួរសម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះមកដល់ទីតាំង រួចក៏ធ្វើការសម្របសម្រួលដែ លភាគីរថយន្តទាំងសងខាង ដោយខាងភាគីរថយន្តបង្កសម្រេចចិត្តសងសំណងដល់ភាគីខាងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង៕

Telegram-Troryorng

Share.