រដ្ឋបាលខេតត្តកំពង់ធំ បានជូនដំណឹងអំពីការរកឃើញអ្នកឆ្លើងជំងឺកូវីដ១៩ថ្មីចំនួន០៩នាក់បន្ថែមទៀត។

អ្នកដែលបានឆ្លងកូវីដ១៩ទាំងនោះរួមមានពលដ្ឋ រស់នៅស្រុកបារាយណ៍, ស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដដែលទើបរកឃើញនេះ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ៕

Share.