Kimberly និង​ Nadech គឺជា​ដៃ​គូ​សម្ដែង​ដ៏​សែន​ស័ក្តិសម​មួយ​គូ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ ទោះ​ជា​បុរស​សង្ហា​ និង​ស្រី​ស្រស់​ទាំង​ពីរ​នាក់​មាន​ម្ចាស់​បេះដូង​​រៀង​ៗ​ខ្លួន​ក្ដី​ ព្រោះ​រឿង​ភាគ​ដំបូង «កម្លាំង​​ក្ដី​​នៃប្រាថ្នា​» ​ដែល​ Nadech និង​ Kimberly ធ្លាប់​ចាប់​គូ​គ្នា​នោះ​ល្បីល្បាញ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​។

នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​ Nadech នឹង​មាន​រឿង​ភាគ​ខ្នាត​ធំ​សម្ដែង​ជាមួយ​នឹង​ម្ចាស់​បេះដូង​ Yaya ចំណែក​ Kimberly ក៏​ចាប់​ដៃ​គូ​ជាមួយ​នឹង​ Mario សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​និយាយ​​ពី​គ្រូពេទ្យ​បុរាណ​វគ្គ​បន្ត​ ដែល​នឹង​ត្រៀម​បញ្ចាំង​។

​យ៉ាង​ណា​មិញ​ដំណឹង​ចុង​ក្រោយ​បាន​បែក​ធ្លាយ​មក​ថា​ Nadech និង​ Kimberly ត្រៀម​ជួប​សម្ដែង​រួម​គ្នា​ក្នុង​រឿង​​ភាគ​ថ្មី​មួយ​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​ខកខាន​បាន​សម្ដែង​ជា​គូ​នឹង​គ្នា​រយៈ​ពេល​៩​ឆ្នាំ​កន្លង​មក​ហើយ​។ ចាំ​មើល​តើ​រឿង​ភាគ​ថ្មី​ដែល​តារា​សម្ដែង​ទាំង​ពីរ​ដួង​ នឹង​សម្ដែង​មាន​សាច់​រឿង​បែបណា​ ជា​ប្រភេទ​សាច់​រឿង​សម័យ​ឬ​បុរាណ​?​

Telegram-Troryorng
Share.