កំពូល​តារា​សម្ដែង​ល្បី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៧​ Mick Thongraya បាន​ចេញ​មក​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ក្រោយ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ ហើយ​បាន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពី​សប្ដាហ៍​មុន​ ដោយ​លោក​បាន​ចេញ​មក​ប្រកាស​ដំណឹង​ល្អ​ថា​ គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​លោក​ត្រលប់​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​ជា​បន្ត​ទៀត​រយៈ​ពេល​១៤​ថ្ងៃ​ទៀត​​

Mick បាន​សរសេរ​ផុស​ជា​ Caption នៅ​លើ​បណ្ដាញ​សង្គម​ថា​៖

«ថ្ងៃ​នេះ​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅផ្ទះ​បាន​ហើយ​ អាការៈ​ទូទៅ​ធម្មតា ហើយ​ត្រូវ​ចត្តាឡីស័ក​នៅផ្ទះ​បន្ត​១៤​ថ្ងៃ​ទៀត​ អរគុណ​កម្លាំង​ចិត្ត​ដែល​បាន​ផ្ញើ​មក​។ សូម​ឱ្យ​អ្នក​ទាំង​អស់​ថែរក្សា​សុខ​ភាព​ផង​ណា​»

Telegram-Troryorng




Share.