នេះ​គឺ​ជា​លើក​ទីមួយ​ក្នុង​រយ:​ពេល​១៣០​ឆ្នាំ​ដែល​តារា​ស្រី​មក​ពី​អាស៊ី​ខាង​កើត​បាន​ថត​រូប​ទោល​ដាក់​លើ​គម្រប​មុខ​ទស្សនាវដ្ដី​អាមេរិក​ Vogue​ ហើយ​នារី​ដែល​បង្កើត​បាន​នូវ​ប្រវត្តិសាស្ត្រ​នេះ​គ្មាន​អ្នក​ណា​ឡើយ​ក្រៅ​ពី​តួអង្គ​ឯក​ស្រី​ពី​ភាពយន្ត​ដ៏​ល្បី​របស់​ ​Netflix​ ​«Squid Game» ​កញ្ញា​ Jung ​Ho ​Yeon​។

​ដំបូង​ឡើយ​កញ្ញា​គឺ​ជា​នារី​ម៉ូដែល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ ​​ប៉ុន្តែកញ្ញា​ចាប់ផ្ដើម​មាន​ការ​គាំទ្រ​យ៉ាង​គំហុក​ បន្ទាប់​ពី​បាន​ចូលរួម​​សម្ដែង​ជា​តួអង្គ​ឈ្មោះ​ ​Kang ​Sae ​Byeok​ នៅ​ក្នុង​រឿង​ភាគ​បែប​ហ្គេម​ភ្នាល់​ដាក់​ជីវិត​ដណ្ដើម​ប្រាក់​លាន​ ​«Squid Game»​។​

សម្រាប់​បទ​សម្ភាសន៍​របស់​កញ្ញា​នៅ​ក្នុង​ទស្សនាវដ្ដី​នោះ​ ភាគ​ច្រើន​និយាយ​ពី​រឿង​ជីវិត​កញ្ញា​មាន​ការ​ផ្លាស់ប្ដូរ​ខ្លាំង​ក្រោយ​សម្ដែង​រឿង​ខាង​លើ​ ​និង​គោលដៅ​ការងារ​នា​ពេល​អនាគត​។​

Jung ​Ho ​Yeon​ ​បាន​ចូលរួម​ក្នុង​បញ្ជី​បំបែក​កំណត់ត្រា​ ​ដូច​រៀម​ច្បង​ ​Priyanka​ ​Chopra​ ដែល​ក្ដាប់​បាន​តំណែង​នារី​អាស៊ី​ទីមួយ​បាន​ថត​រូប​ទោល​ដាក់​លើ​គ្រប​ទស្សនាវដ្ដី​ ​Vogue ​និង​ ​Naomi​ Osaka ​ដែល​ថត​រូប​ជា​លក្ខណៈ​ក្រុម​៕

ប្រភព៖ Vogue

Telegram-Troryorng
Share.