ក្រុមជម្រើសជាតិ​ ម៉ាលី ទទួលបាន៣ពិន្ទុយ៉ាងលំបាក ក្រោយយកឈ្នះក្រុមជម្រើសជាតិ ទុយនីស៊ី ក្នុងលទ្ធផល ១-០ ដែលជាស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៤៨ ដោយខ្សែប្រយុទ្ធ Ibrahima Kone នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ពានរង្វាន់ Africa Cup វគ្គជម្រុះពូល F។

រឿង​ចម្រូងចម្រាសបានកើតឡើងក្រោយលោកអាជ្ញាកណ្ដាល Janny Sikazwe សញ្ជាតិហ្សំប៊ី បានផ្លុំកញ្ជែ​បញ្ចប់​ការ​ប្រកួតមុន៩០នាទី ពោលគឺនៅនាទី ៨៩:៤៥, ហេតុការណ៏នេះធ្វើឲ្យលោក Mondher Kebaier ដែលជាគ្រូបង្វឹក ទុយនីស៊ី ព្រមទាំងជំនួយការរបស់លោក មិនអស់ចិត្តនោះឡើយ ដោយសារតែអំឡុងការប្រកួតគឺមានការសម្រាក ពិនិត្យ VAR, ផ្តល់បាល់ពិន័យ១១ម៉ែត្រចំនួន២ដង, ផ្តល់កាតក្រហមជូនកីឡាករចំនួន១រូបថែមទៀតផង។ ដូច្នេះគួរតែបន្ថែម ៥-៧នាទី មិនមែនបញ្ចប់មុន៩០នាទីនោះឡើយ៕

ខាង​ក្រោម​ជា​វីដេអូ​ផ្ទុះការតវ៉ាក្រោយចប់ការប្រកួត៖

https://youtu.be/nBNdn0idOyE
Telegram-Troryorng
Share.