Tuesday, January 18 Login

ក្រុមអធិរាជស Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្រោយយកឈ្នះក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផល ៣-២ នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅកីឡដ្ឋាន King Fahd Stadium។

នៅក្នុងការប្រកួត៩០នាទីពេញក្រុមទាំង២បានបញ្ចប់លទ្ធផល ២-២ ដោយខាង Real Madrid ស៊ុតបញ្ចូលទីដោយកីឡាករ V. Junior និង Benzema ខណ: Barcelona ស៊ុតដោយ ​Luuk de Jong និង Fati លុះឈានដល់ម៉ោងបន្ថែម១៥នាទី២ដង Real Madrid បានធ្វើការវាយបក (ឬ Counter-Attack) បានសម្រេច ៣-២ នៅនាទី៩៨ ដោយកីឡាករ Valverde ហើយក៏បានដោះអាវអបអរគ្រាប់បាល់​ជ័យជម្នះ​ផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា ៦លើកចុងក្រោយ Barcelona មិនដែលឈ្នះ Real Madrid ម្តងណាឡើយដោយចាញ់៥ និងស្មើ១លើក៖
១. Real Madrid 0-0 Barcelona (ថ្ងៃទី19 ខែធ្នូ ឆ្នាំ2019)
២. Real Madrid 2-0 Barcelona (ថ្ងៃទី02 ខែធ្នូ ឆ្នាំ2020)
៣. Barcelona 1-3 Real Madrid (ថ្ងៃទី24 ខែតុលា ឆ្នាំ2020)
៤. Real Madrid 2-1 Barcelona (ថ្ងៃទី11 ខែមេសា ឆ្នាំ2021)
៥. Barcelona 1-2 Real Madrid (ថ្ងៃទី24 ខែតុលា ឆ្នាំ2021)
៦. Barcelona 2-3 Real Madrid (ថ្ងៃទី13 ខែមករា ឆ្នាំ2022)។

វីដេអូហាយឡាយ

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup ១គូទៀតរវាងក្រុម At-Madrid ទល់នឹង Athletic Club នឹងធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីស្វែងរក១ក្រុមឡើងទៅជួប Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ៕

Telegram-Troryorng
Share.

Leave A Reply