ក្រុមតោខៀវ Chelsea បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ក្រោយយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur សរុបទាំងពីជើង (៣-០) ខណ:ការប្រកួតរវាងកាំភ្លើងធំ Arsenal ទល់នឹង ហង្សក្រហម Liverpool ត្រូវបានពន្យាពេលប្រកួតដោយសារតែបញ្ហាកូវីដ១៩។

សម្រាប់ការប្រកួតយប់មិញ ខ្សែប្រយុទ្ធ​របស់ Spurs កីឡាករ Harry Kane មានឱកាសក្នុងការស៊ុតបញ្ចូលទី៦៣ ប៉ុន្តែVAR (Video Assistant Referee) សម្រេចឲ្យគ្រាប់បាល់នេះស្ថិតនៅក្នុងជំហរក្រៅល្បែងទៅវិញ (Off-Side)។

ប៉ុន្តែយើងសង្កេតឃើញថាអ្នកចាំទី Kepa, Christensen, Jorginho, Kovacic ឡើងមកខាងលើឈរហួស Harry Kane ទាំងអស់, ដោយឡែកមានតែខ្សែការពារ Ruediger ម្នាក់ប៉ុណ្ណោះដែលឈរក្រោយ Harry Kane នៅក្នុងតំបន់អ្នកចាំទី។

យោងតាមច្បាប់ (Goalkeeper Positioning) បានឲ្យដឹងថា៖ ក្នុងករណីអ្នកចាំទីឡើងផុត ហើយមិត្តរួមក្រុម២នាក់យ៉ាងតិចនៅខាងក្រោយ នោះគេនិងគិតថាជាបាល់ជំហក្រៅល្បែង (Off-Side)។ ក៏ប៉ុន្តែប្រសិនបើករណីអ្នកចាំទីឡើងទៅផុតមែន តែមានមិត្តរួមក្រុមច្រើនជាង២នាក់ នោះសម្រេចមិនមែនបាល់ (Off-Side) ឡើយ៕

Telegram-Troryorng
Share.