តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា ក្រុមភ្នាក់ងារកណ្ដាលនៃប្រតិបត្តិការបន្ទាន់របស់តៃវ៉ាន់បានរកឃើញថា សាច់ជ្រូកគេចពន្ធពីថៃ គឺមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងនោះក៏មានផលិតផលធ្វើពីដុំសាច់ជ្រូករបស់ថៃមួយចំនួន ក៏មាន DNAជំងឺនេះដែរ។

តៃវ៉ាន់ បានអះអាងថា អ្នកដែលព្យាយាមនាំសាច់ជ្រូកពីថៃមកតៃវ៉ាន់ នឹងត្រូវពិន័យជាប្រាក់ចំនួន  ២០ម៉ឺនដុល្លារតៃវ៉ាន់។

យ៉ាងណាមិញ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃប្រទេសថៃ បានបញ្ជាក់ជាលើកដំបូងថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញក្នុងគំរូ ១ ក្នុងចំណោម ៣០៩សំណាកដែលប្រមូលបានមកពីកសិដ្ឋានចំនួន១០ កន្លែង និងទីតាំងសត្តឃាតចំនួន ២ កន្លែងនៅក្នុងខេត្ត រ៉ាតឆាប៊ុរី និងខេត្ត ណាខន ប៉ាធុម។

ទោះជាយ៉ាងណាក៏ដោយ ក្រុមភ្នាក់ងារកណ្ដាលនៃប្រតិបត្តិការបន្ទាន់របស់តៃវ៉ាន់ បានបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលព្យាយាមនាំសាច់ជ្រូកគេចពន្ធពីប្រទេសថៃដោយបំពានច្បាប់ តាមរយៈយន្ដហោះ និងកំពង់ផែ នោះនឹងត្រូវពិន័យចាប់ពី១លានដុល្លារតៃវ៉ាន់ ឬក៏ត្រូវបណ្ដេញចេញពីតំបន់ប្រសិនបើនៅតែល្មើសនឹងបំរាម៕

ប្រភព៖ Thairath

Telegram-Troryorng
Share.