ស្នេហាអាចកើតឡើងចំពោះនរណាម្នាក់វាមិនចាំបាច់ត្រូវគិតថាអ្នកជាអ្នកណា ឬ អាយុប៉ុន្មានទេ មនុស្សគ្រប់រូបអាចមានស្នេហាដូចៗគ្នា។

ថ្ងៃនេះមានគូរស្នេហ៍ជនជាតិថៃមួយគូរបានបង្ហាញពីចំណងស្នេហាខុសវ័យដែលខាងស្រីមានអាយុ ៥៨ឆ្នាំ ហើយខាងប្រុសមានអាយុ ១៨ឆ្នាំ ១គូរបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភាគច្រើនរំភើបជាមួយស្នេហាខុសវ័យគូរនេះ។

កំលោះ ១៨ឆ្នាំ បានបង្ហើបរឿងរ៉ាវស្នេហារវាងពួកគេទាំង២នៅលើបណ្ដាញសង្គមថា ពួកគេបានទាក់ទងគ្នាអស់រយៈពេល ១១ខែមកហើយ ប៉ុន្ដែទើបតែបានជួបគ្នាផ្ទាល់កាលពីពេលថ្មីៗនេះទេ។ កំលោះរូបនោះបានសរសេរទៀតថា បើទោះបីជាមានឧបសគ្គខ្លះក្នុងទំនាក់ទំនងពួកគេក៏ដោយ ក៏ប៉ុន្ដែពួកគេយល់ចិត្តគ្នា យល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក ដូច្នេះហើយអ្នកទាំង២ បានរួមរស់ជាមួយគ្នាបានជិត ១ឆ្នាំមកហើយ បើទោះបីជាមានអាយុខុសគ្នារហូតដល់ ៤០ឆ្នាំក៏ដោយ។

ស្នេហារបស់ពួកគេផ្ដើមចេញពីការ Live Tiktok ហើយខាងកំលោះ១៨ឆ្នាំ គឺជាអ្នកតាមចែចង់ក្រមុំ ៥៨ឆ្នាំ មុន រហូតក្រោយមកពួកគេចាប់ផ្ដើម Live Tiktok ជាមួយគ្នា ធ្វើឲ្យមានអ្នកចាប់អារម្មណ៍ និង ចូលមើលរាល់ការ Live របស់ពួកគេរាប់លាននាក់ទៀតផង៕

ប្រភព៖ Sanook Campus

Telegram-Troryorng
Share.