ទោះជាមិនមានវេទិកាជួបជុំជាមួយ អ្នកកាសែតលើកទី៦ រវាងនាយករដ្ឋមន្រ្តីកម្ពុជា និង អ្នកសារព័ត៌មានក្តីក៏ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បន្តរំលឹកឲ្យ អ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញព័ត៌មាន មិនកន្លែងបន្លំ ត្រូវបន្ដបំផ្លាញចោលពួកឱកាសនិយម ជ្រកក្រោម ស្លាកសារព័ត៌មាន។

តាមរយៈសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជានេះ សម្តេចតេជោ បានបញ្ជាក់ថា សា្ថប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើន ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយ ត្រូវបំពេញតួនាទី ជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនង ពី ស្ថាប័នរដ្ឋទៅប្រជាជន និងពី ប្រជាជន មកស្ថាប័នរដ្ឋ វិញទាំងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្ដែង ដែលតម្រូវឲ្យអ្នកសារព័ត៌មាន ចូលរួមឱ្យកាន់តែសកម្មថែមទៀត។

សម្ដេចតេជោបានជំរុញឲ្យអ្នកសារព័ត៌មានបន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិន ប្រក្រតី អំពើ ពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយ ដែលស្អាតស្អំ មានតម្លាភាព។

សម្តេចបានសុំឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងពេលដែលរាជ រដ្ឋាភិបាល កំពុងជំរុញកំណែទម្រង់រដ្ឋ ដើម្បីឲ្យមាន តម្លាភាព ដែលទាមទារ ឲ្យអ្នក សារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ាន បញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លៃការពិត និងត្រូវ បន្តបំផ្លាញចោលពួក ឱកាស និយម ដែលស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាក សារព័ត៌មានធ្វើ ឲ្យប៉ះពាល់ ដល់តម្លៃ កិត្យានុភាពរបស់ អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន៕

Share.