ព្រះសីហនុ៖ អធិការដ្ឋាននគរបាលស្រុកព្រៃនប់បង្ក្រាបបានករណីគ្រឿងញៀន១កន្លែង នៅភូមចំណោតរាម ឃុំបិតត្រាំង ក្នុងស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យបាន១នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី ១២ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ១៤.៣០នាទីរសៀលក្រោមការដឹក នាំផ្ទាល់ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាល ស្រុកព្រៃនប់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋានន គរបាលស្រុកចុះបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ឃាត់ ខ្លួនជនសង្ស័យបាន០១នាក់ នៅចំណុចចំការខ្នុរក្នុង ទូរកុងតឺន័រ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័ដែលសមត្ថកិច្ចខាត់បាន ឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំ ណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័ យសារធាតុញៀនចំនួន២៤កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ជញ្ជីងថ្លឹង០១ គ្រឿង ម៉ូតូ០១ គ្រឿង កាំភ្លើងខ្លី០១ ដើមម៉ាកK៥៩ មានបង់ចំនួន០២ និងគ្រាប់ចំនួន១៣ គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

Telegram-Troryorng
Share.