ភាពយន្ដ «ការរស់ឡើងវិញនៃគុនល្បុក្កតោ» ឬ Surviving Bokator ដែលជាវណ្ណកម្មសហភាពយន្ដខ្មែរ និងកាណាដា បានចូលខ្លួនបញ្ជាំងនៅលើផ្ទាំងក្រណាត់សនៃមហោស្រពភាពយន្តនៅប្រទេសថៃ BKK DOC (Bangkok) International Documentary Awards កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ ភាពយន្ដនេះបាន​ការ​ឈ្នះ​បាន​ពាន​រង្វាន់ភាពយន្ដឯកសាកីឡាក្បាច់គុនដ៏ល្អបំផុត និងបានឈ្នះពានជាង ២៥ទៀតពីបណ្ដាមហោស្រពអន្តរជាតិជាប្រវត្តិ​សាស្ត្រតែម្ដង។

ភាពយន្ដដ៏មានគុណភាពរបស់កម្ពុជាមួយនេះ ត្រូវបាននិយាយការរស់ឡើងវិញនូវក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ ហើយភាពយន្ដចូលរួមសម្ដែងដោយលោកគ្រូព្រឹទ្ធាចារ្យគុន ល្បុក្កតោ សាន គឹមស៊ាន កញ្ញា សំ ថារ័ត្ន ​ ជាអ្នកប្រដាល់ក្បាច់គុនចម្រុះរបស់កម្ពុជានិងជាតារាភាពយន្ត និង លោក គ្រូ អ៊ឹង ដារិទ្ធ ដែលជាគ្រូបង្វឹករបស់ក្រុមល្បុក្កតោជម្រើសជាតិកម្ពុជា។

ភាពយន្ដដ៏មានគុណភាណនេះ ផលិតនិងដឹកនាំរឿងដោយលោក Mark Bochsler ដែលលោកបានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើការស្រាវជ្រាវ និងស្វែងយល់អំពីប្រជាជនកម្ពុជាខិតខំពុះពារថែរក្សាប្រពៃណី និង​អត្តសញ្ញាណ​វប្បធម៌ ក្រោយរងការបាត់បង់ និងគំរាមកំហែងក្នុងសម័យ​ប៉ុលពត។ ភាពយន្ដនេះបានចំណាយពេលផលិតអស់រយៈពេលជាង៥ឆ្នាំ ក៏មានការបង្ហាញមួយដែលពេលនោះ ល្បុក្កតោបានទទួលនូវមេដាយប្រាក់ជាប្រវត្តិសាស្ត្រលើកដំបូងរបស់គុនល្បុក្កតោ ក្នុងការប្រកួតអន្តរជាតិ នៅឯការប្រកួតក្បាច់គុនពិភពលោក ដែលឧបត្ថម្ភដោយអង្គការយូណេស្កូ ក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានោះដែរ តាមរយៈហ្វេសប៊ុកផេក Surviving Bokator បានបង្ហោះឱ្យដឹងថា ភាពយន្ដនេះគ្រោះ​ចាក់​​បញ្ចាំង​ផ្សាយ នៅតាម​រោងភាពយន្ដ​ទូទាំង​​ប្រទេស​កម្ពុជានៅ​ឆ្នាំ ២០២២នេះ បន្ទាប់ពី​គម្រោង​មុនត្រូវបាន​ខកខានដោយ​ជំងឺ​កូ​វីដ​ ១៩ ហើយ​កាលវិភាគ​ថ្មី​នេះ គឺ​ស្រប​ពេលដែល​គុន​ល្បុក្កតោត្រូវបាន​ដាក់​ស្នើ​ឡើងវិញជា​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី ដោយ​អង្គការ​យូណេស្កូ​៕

Share.