ក្រោយពីតារាកំប្លែងជើងចាស់ លោក តាចេក ជួបហេុតការណ៍ក្រឡាប់រ៉ឺម៉កកង់បីនៅលើភ្នំគីរីរម្យ ខណៈដឹកបន្លែនិងផ្លែឈើមួយចំនួនទៅលក់នោះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ និងអ្នកសិល្បៈមួយចំនួនបានបង្ហាញក្ដីអាណិតអាសូរ ចំពោះលោកតាជាពន់ពេក។

ចុចអានព័ត៌មាននេះ៖ តា​ចេក ក្រ​ឡាប់រ៉ើម៉ក​កង់​បី ខណៈ​ដឹក​បន្លែ​ផ្លែឈើ​ទៅ​លក់​នៅលើ​ភ្នំ​គីរីរម្យ

ជាក់ស្ដែងនៅពេលថ្មីៗនេះ សូម្បីតែថៅកែពេជ្រ ទ្រី ដាណា ក៏សង្វេគចិត្តខ្លាំង និងបានប្រកាសផ្ដល់ដើមទុនខ្លះឱ្យលោក តាចេក ដោយរៀបរាប់ថា «ឱតាចេកអើយ ទើបតែឃើញ មើលទៅសង្វេគចិត្តណាស់😢😢😢 ទើបសួរគេ ថាគាត់ឈប់សម្ដែងយូរហើយ ឃើញទៅលក់ទឹកសុទ្ធ ឥឡូវទៅលក់បន្លែ ប៉ុន្មានថ្ងៃមុនក្រឡាប់កង់បី របួសដោយទាំងកូនទៀត»។

អ្នកនាងបន្ដថា «ជីវិតយើងម្នាក់ៗ ឆ្លងកាត់ការលំបាករាប់មិនអស់ ហឹម!😔😔😔 ខ្ញុំនឹងជួយគាត់ខ្លះ ដើម្បីបានដើមទុន យកទៅរកស៊ីបន្ថែម! សុំសួរតិច ពូចេក នៅណាឥឡូវ ជួយប្រាប់ខ្ញុំផង🙏🙏🙏»។

គួរ​រំលឹក​ដែរ​ថា តារា​កំប្លែង​វ័យ​ចំណាស់ លោក តា​ចេក ជា​អតីត​កូនក្រុម​កំប្លែង​នាយ​កុយ បាន​បាត់​វត្តមាន​ពី​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី​កំប្លែងផ្សេងៗមួយរយៈ​ធំ​ហើយ ដោយ​លោក​បាន​រសាត់អណ្ដែត​ទៅ ជួល​តូប​ប្រកបមុខរបរ​លក់​ផ្លែឈើ និង​គ្រឿង​ភេសជ្ជៈ​បន្តិចបន្តួច គ្រាន់​ចិញ្ចឹមជីវិត នៅតាម​ផ្លូវ​ឡើង​រមណីយដ្ឋាន​ភ្នំ​គិរី​រម្យ។ លោកតា​ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា អំឡុងពេល​កូ​វីដ១៩ លោក​បានសម្រេច​ចិត្ត​ទៅ​ជួល​តូប​លក់​បន្លែ​ឱ្យ​ភរិយា​នៅ​ផ្សារ​ត្រែងត្រយឹង​វិញ ព្រោះ​នៅលើ​ភ្នំ​គីរីរម្យ​ហាក់​លក់​មិន​ដាច់។ តែថ្មីៗនេះ​លោក​បាន​វិល​ទៅ​លក់​នៅលើ​ភ្នំពេញ ស្រប​ពេលដែល​ទេ​ចរណ៍​កំពុង​កំរើក​ឡើងវិញ៕

Telegram-Troryorng
Share.