បាត់ដំបង៖ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន ១៦០នាក់មកឲ្យសមត្ថកិច្ចកម្ពុជានៅច្រកតំបន់អូរអន្លក់ ស្រុកកំរៀង ក្រោយពួកគេនាំគ្នាឆ្លងដែនដោយខុសច្បាប់តាមច្រករបៀង។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១នេះ កម្លាំងឈរជើងការពារតំបន់ព្រំ ដែនវរ: ៨១៩ រួមជាមួយកងកម្លាំងយោធពលខេមរភូមិន្ទ បានទទួលពលរដ្ឋខ្មែរប្រុស ស្រី ក្មេងចាស់ពីភាគី ទា ហានថៃ ចំនួន ១៦០នាក់ នៅត្រង់ចំណុចច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង និងចំណុចភូមិពោធិ៍ជ្រៃ ស្រុកសំ ពៅលូន ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលលួចឆ្លងដែនខាងលើសរុបចំនួន ១៦០នាក់ ក្នុងនោះបុរសចំនួន៦៦ នាក់ ស្ត្រីចំនួន ៥២នាក់និង ក្មេង ៤២នាក់ផងដែរ។ ហើយក្នុងចំណោមពលរដ្ឋទាំងអស់ ត្រូវក្រុមគ្រូពេទ្យពិនិត្យសុខភាព និងធ្វើតេស្តរហ័ជាល ទ្ធផលអវិជ្ជមាន កូវីដ-១៩ ទាំងអស់។

ក្នុងនោះពលរដ្ឋចំនួន ១១៣នាក់ដែលមានកាត បានទទួលវ៉ាក់សាំងរួចបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ ក្រៅពីនេះបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កមណ្ឌលគីឡូលេខ ៩ ក្នុងស្រុកសំពៅលូន ដើម្បីអនុវត្តវិធានសុខាភិបាល៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.