ក្លិបបាល់ទាត់បឹងកេតមានកិត្តិយសសូមជម្រាបជូនដល់ាសាធារណ:ជន និងអ្នកគាំទ្រឲ្យបានជ្រាបថា ក្លិបបានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូសហការជាមួយក្លិបក្នុងលីកកំពូលប្រទេសជប៉ុន Shonan Bellmare ដែលកិច្ចសហការនេះផ្អែកលើចំណុចរួមដូចខាងក្រោម៖

១. ការផ្លាស់ប្តូរដ៏មានតម្លៃនៃក្រុមឈុតធំ ដែលផ្តោតសំខាន់លើ ការផ្ទេរកីឡាករ, ការបញ្ជូនបុគ្គលិក និងការគាំទ្រដល់ការបោះជំរុំហ្វឹកហាត់ជាដើម
២. ការផ្លាស់ប្តូរគ្នានូវថ្នាលបណ្តុះបណ្តាលយុវជន ដែលផ្តោតសំខាន់លើ ការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កីឡាករ បុគ្គលិកនៃក្រុមគ្រូបង្គោល និងការចូលរួមក្នុងការប្រកួតនៃក្រុមទាំងពីរ
៣. ការចែករំលែកព័ត៌មាន ដែលផ្តោតសំខាន់ជុំវិញព័ត៌មាននៃកីឡាកររបស់ក្រុមទាំងពីរ ក្រុមការងារគ្រូបង្គោល ព័ត៌មាននៃការប្រកួតនានា និង វិធីសាស្រ្តបណ្តុះបណ្តាលជាដើម ។
៤. កិច្ចសហប្រតិបត្តិការអាជីវកម្ម ដែលផ្តោតសំខាន់ជុំវិញ ការលក់លើកញ្ចប់ឧបត្ថម្ភ ការលក់សំបុត្រ ការលក់សម្ភារៈអនុស្សាវរីយ៍ ការរៀបចំការកំសាន្ត និងការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រកិច្ចព្រមព្រៀងនេះមានសុពលភាពពីថ្ងៃ ១ ខែ មករា ឆ្នាំ ២០២២នេះ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤៕

Telegram-Troryorng
Share.