សំណេរ​នៅ​លើ​គណនី​ Instagram របស់​ខ្លួន​កីឡាករ​ជនជាតិ​ជប៉ុន Joichiro Sugiyama ដែល​ធ្លាប់​ជា​សមាជិក​របស់​ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) សមាជិក​ក្នុង​លីគ​កំពូល​កម្ពុជា បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ​ក្នុង​វ័យ​២៧ឆ្នាំ។

កើត​នៅ​​ទីក្រុង Chiba បុរស​ដែល​ធ្លាប់​ប្រកប​អាជីព​បាល់ទាត់​២ប្រទេស​រូប​នេះ​បាន​សរសេរ​ពាក្យ៖«ខ្ញុំ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​​អាជីព​ជា​កីឡាករ​បាល់ទាត់​ហើយ។ ខ្ញុំ​សូម​អរគុណ​គ្រប់​គ្នា​ ដែល​គាំទ្រ​​បាល់ទាត់។ បាល់ទាត់​បាន​ផ្ដល់​នូវ​សេចក្តី​សុខ​និង​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ។ សង្ឃឹម​ថា​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​លើ​ផ្លូវ​មួយ​នេះ»។

https://www.instagram.com/p/COCwf1ZsvKO/?utm_source=ig_web_copy_link

កីឡាករ​កម្ពស់​១,៦៤ម៉ែត្រ​រូប​នេះ​បាន​​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៨ ហើយ​កិច្ចសន្យា​ចុងក្រោយ​របស់​គេ​ជាមួយ​អង្គរថាយហ្គឺរ បាន​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០២០ កន្លង​ទៅ។ នៅ​កម្ពុជា រូប​គេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម Cambodia All Stars ផង​ដែរ៕

Share.